DSC_0134_Edit

សិស្សអូស្ត្រាលីមកផ្លាស់ប្តូរបទពិសោធន៍ស្នាក់នៅជាមួយសិស្សសាលារៀនវ៉េស្ទឡាញន៍ – ថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០១៧

សិស្សសាលាបឋមសិក្សានៃប្រទេសអូស្ត្រាលីចំនួន១០នាក់ បានមកចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្នាក់នៅរយៈពេលបីសប្តាហ៍ ជាមួយសិស្សសាលារៀនវ៉េស្ទឡាញន៍ ក្នុងគោលបំណងស្វែងយល់ពីវប្បធម៌ ប្រពៃណី ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនទំនាក់ទំនងល្អ។ ក្រោមកិច្ចសហការជាមួយសាលាបឋមសិក្សាម៉ោនវីយូ(Mount View Primary Schoolនៃប្រទេសអូស្រ្តាលី ជាមួយសាលារៀនវ៉េស្ទឡាញន៍ ក្នុងផ្លាស់ប្តូរការសិក្សារបស់សិស្សទៅវិញទៅមក សាលាទាំងពីរបានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្នាក់នៅ ក្នុងគោលបំណងស្វែងយល់ពីការសិក្សាផ្នែកវប្បធម៌ ភាពជាអ្នកដឹកនាំ ការសិក្សា របៀបរស់នៅជាមួយគ្រួសារនិងសហគមន៍ក្នុងប្រទេសកម្ពុជាបង្កើនជំនាញប្រើប្រាស់ភាសាអង់គ្លេសប្រចាំថ្ងៃ ព្រមទាំងបង្កើនកិច្ចទំនាក់ទំនងល្អៗជាមួយមិត្តភក្តិបរទេស។ លើសពីនេះ សាលារៀនវ៉េស្ទឡាញន៍បានបៀបចំកម្មវិធីជួបជុំជាមួយគ្រួសារកម្ពុជា និងដំណើរកំសាន្តទៅកាន់តំបន់ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនភាពសិទ្ឋស្នាល បង្ហាញពីវប្បធម៌ និងទេសភាពដ៏ស្រស់ស្អាត់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា ដល់ដល់ថ្ងៃទី១២ ខែតុលា។ លោកគង់ សំនៀង ប្រធាននាយកប្រតិបត្តិការបានមានប្រសាសន៍ថាកម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដ៏ប្រសើរ ដល់សិស្សានុសិស្សបានសិក្សានិងស្វែងយល់ពីរបៀបរស់នៅពីគ្នាទៅវិញទៅមក ទទួលបាននូវបទពិសោធន៍វប្បធម៌តាមរយៈការស្នាក់នៅជាមួយគ្រួសារកម្ពុជា អភិវឌ្ឍសមត្ថិភាពនិងមានទំនុកចិត្តលើខ្លួនឯង ព្រមទាំងបង្កើនចំណងមិត្តភាព។ លោកបានបន្ថែមទៀតថា សាលារៀននឹងរៀបចំកម្មវិធីផ្សេងៗទៀតជាមួយសាលារៀនដៃគូក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុបដូចជាការរបោះជំរំនិងការផ្លាស់ប្តូរកម្មវិធីសិក្សា ដើម្បីឲ្យសិស្សរបស់យើងបានសិក្សាស្វែង និងបង្កើនចំណេះដឹងឲ្យទូលំទូលាយពីបណ្តាប្រទេសទាំងនោះ។ គួររំលឹកថាកាលពីខែមេសាឆ្នាំ២០១៧កន្លងមកនេះសិស្សានុសិស្សសាលារៀនវ៉េស្ទឡាញន៍ចំនួន ១០នាក់ ...
Pic 1

សិស្ស៤៩​នាក់ដែល​​បាន​ចូលរួម​កម្មវិធី​​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស បានចែករម្លែក​បទពិសោធ​ន៍​

សិស្ស​ចំនួន​៤៩​នាក់ ដែល​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​និង​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស ក្នុង​ឆ្នាំ​សិក្សា​២០១៦ -២០១៧ បានទទួល​វិញ្ញាបនបត្រ​ពី​ថ្នាក់ដឹកនាំ​សាលា​វេ​ស្ទ​ឡា​ញន៍ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧​។​ ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​និង​បណ្ណ​សរសើរ បាន​ត្រូវធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប ដោយមាន​ការចូលរួម​ពី​លោក Tai Koh Poh ប្រធាន​នាយក​អាជីវកម្ម និង​លោក លន់ ភា​រិ​ន នាយក​សិក្សាធិការ​សាលា​វេស​ឡាញ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស​ប្រមាណ​២០០​នាក់​។​ ​លោក លន់ ភា​រិ​ន នាយក​សិក្សាធិការ​សាលា​វេស​ឡាញ បាន​មានប្រសាសន៍​ឱ្យដឹងថា ការប្រគល់​វិញ្ញាបនបត្រ និង​បណ្ណ​សរសើរ​នេះ មាន​គោលបំណង​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ...
Pic

ក្រុមហ៊ុន វេសឡាញ ប្រគេនជូននូវការបណ្តុះបណ្តាលនូវទម្លាប់ល្អទាំងប្រាំពីរដល់វិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរគ្រី – ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧

ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប តាមរយៈ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ដែល​បាន​នឹង​កំពុង​ប្រឹក្សា​យោបល់ និង​ការបណ្តុះបណ្តាល ដល់​សាលារៀន​ឯកជន និង គ្រឹះស្ថាន​ឯកជន​ដទៃទៀត នា​រសៀល​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ បាន​ចុះ​អនុស្សា រណៈ យោគយល់​ក្នុងការ​ប្រឹក្សា​យោបល់​កម្មវិធី​អប់រំ​ដល់​វិទ្យាល័យ សម្តេចព្រះ​មហាសង្ឃរាជ បួរ​គ្រី និង​ប្រគេន​ជូន​នូវ​ការបណ្តុះបណ្តាល​នូវ​ទម្លាប់​ល្អ​ទាំង​ប្រាំពីរ​(The 7 Habits) តាមរយៈ​The Leader In Me Process ដែលជា​កម្មវិធី​មួយ​ទទួល​សិទ្ធ​ផ្តាច់មុខ​ពី​សហរដ្ឋអាមេរិក​តាម​រយៈ​ក្រុមហ៊ុន​Franklin Covey,Education ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​របស់​សម្តេច​ព្រះមហា​សង្ឃរាជ​ផងដែរ ...
IMG_9564 for Website

ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំ២០១៦-២០១៧ – ថ្ងៃទី៣០ ខែកក្កដា ២០១៧

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កន្លង​ទៅនេះ ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍​បាន​រៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ជូន​ដល់​សិស្ស​ទាំង​៨​សាខា​សរុប​ចំនួន​១៩២៨​នាក់​សម្រាប់​ឆ្នាំ​សិក្សា ២០១៦ ២០១៧​នេះ​។ ការ​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​នេះ​បាន​រៀបចំ​ឡើងជា​២​ផ្នែក គឺ​ផ្នែក​ទី​១ រួម​មាន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង ភាសា​ខ្មែរ​ដែល​មាន​សិស្ស​សរុប​ចំនួន​៩១៧​នាក់ ក្នុង​នោះ​សិស្ស​ស្រី​ចំនួន​៤០៧​នាក់​។ រី​ឯក​ផ្នែក​ទី​២ រួម​មាន​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី​៦ ទី​៩ និង​ទី​១២ សរុប​ចំនួន ១០១២​នាក់ ដែល​ក្នុង​នោះ​មាន​សិស្ស​ស្រី​សរុប​ចំនួន​៤៨៨​នាក់​។ លោក តែ​ឡាយ ប្រធាន​នាយក​អប់រំ​និង​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន​វេស​ឡាញ​គ្រុប​បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​សិក្សា​ថ្មី​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧​នេះ ហើយ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ប្អូន​ៗ ក្មួយ​ៗ​នឹង​ទទួល​បានការ​សិក្សា​បន្ថែម​លើ​កម្មវិធី​គោល​របស់​សាលារៀន​ទាំងអស់ ...
20170815_WEGs Website_Parent Conference_V0.2

សិក្ខាសាលាសម្រាប់មាតាបិតាកម្ពុជា៖ “បំណិនជីវិតរបស់កុមារក្នុងការអប់រំនៅសតវត្សទី២១” – ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០១៧

7 Habits (ទម្លាប់7យ៉ាង​របស់​បុគ្គល​ជោគជ័យ) ជា​កម្មវិធីសិក្សា​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ1989 ជា​សៀវភៅសរសេរ​ដោយ​បណ្ឌិត Stephen R. Covey ដែល​លោក​បាន​រកឃើញ​វិធីសាស្ត្រសំខាន់ៗដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​បុគ្គលជោគជ័យ​ទាំង​ជីវិត​ឯកជន និង​អាជីវកម្ម។ កម្មវិធីសិក្សា​យ៉ាង​មាន​សារសំខាន់​នោះ​អាច​ប្រើប្រាស់​បាន​នៅលើ​ប្រទេស​នានា​ក្នុង​ពិភព​លោក​ដែល​ក្នុងនោះ​រួមទាំង​កម្ពុជា​ផង។ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី ហេតុអ្វី​វិស័យ​អប់រំ​មាន​សារសំខាន់ លោក ប៉ិច ប៉ូ​ឡែ​ន អគ្គ​នាយក្រុម​ហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា យើង​បាន​សហការ​ជាមួយនឹង​កម្មវិធីសិក្សា Franklin Covey Education ដោយ​នាំមក​នូវ​កម្មវិធី 7 Habitsដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផ្នត់គំនិត​នៃ​ការអប់រំ​យ៉ាង​មានតម្លៃ​ដល់​យុវជន​កម្ពុជា​ឱ្យ​ទទួលបាន​ចំណេះដឹង​ទាំង​ផ្នែក​គំនិត និង​ការអនុវត្ត។ 7 Habits ...
20170815_WEGs Website_Education Conference_V0.2

សិក្ខាសាលាវេស្តឡាញន៍ស្តីអំពីការអប់រំ៖ “ហេតុអ្វីការអប់រំមានសារៈសំខាន់?” – ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧

វាគ្មិនជាតិ និងអន្ដរជាតិឆ្នើមៗ ៩រូប ក្នុងនោះរួមមាន អាមេរិក ចិន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពិន ថៃនិងកម្ពុជា បានរួមគ្នាចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវិស័យអប់រំរបស់ប្រទេសពួកគេ ក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ ”ហេតុអ្វីវិស័យអប់រំមានសារៈសំខាន់?”​ ដែលរៀបចំឡើងនៅវិទ្យាស្ថានតិចណូ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។ វាគ្មិនទាំងនោះបានបកស្រាយលើប្រធានពាក់ព័ន្ធនឹងវិស័យអប់រំផ្សេងៗគ្នាដូចជា ការចែករំលែកនូវបច្ចុប្បន្នភាពនៃវិស័យ​អប់រំនៅកម្ពុជា ការប្រើប្រាស់នូវទម្លាប់ល្អទាំង៧សម្រាប់ជីវិតអប់រំ ប្រទេសសិង្ហបុរីទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីវិស័យអប់រំ សារៈសំខាន់​នៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការរីកចម្រើនវិស័យអប់រំនៅក្នុងប្រទេសចិន​ ជ្រុងមួយនៃការអប់រំក្នុង​ប្រទេសថៃ ហេតុអ្វីត្រូវវិនិយោគវិស័យអប់រំនិងបណ្ដុះបណ្ដាល ការអប់រំនិងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ជាមួយលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឲ្យដឹងថា ការរៀបចំសិក្ខាសាលា​នេះឡើងក្នុងគោលបំណងចង់បង្ហាញថា​ តើការអប់រំមានសារៈសំខាន់យ៉ាងដូចម្ដេច? ចំពោះការអភិវឌ្ឍ​សង្គមជាតិមួយ ...
event2[1]

CEO ក្រុម​ហ៊ុន Westline ចង់​ឲ្យ​សិស្ស​ចាត់​ទុក​ការ​សិក្សា​ដូច​ការ​ធ្វើ​វិនិយោគ

“ចាត់​ទុក​ការ​សិក្សា​ឲ្យ​ដូច​ការ​វិនិយោគទុន​ដោយ​គិត​ពី​ផល​ចំណេញ​នោះ​អ្នក​នឹង​ទទួល​បាន​ជោគ​ជ័យ” នេះ​ជា​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Education Group Co.,Ltd លោក ប៉ិច ប៉ូឡែន ដើម្បី​ជំរុញ​ឲ្យ​ការ​សិក្សា​ប្រកប​ដោយ​សមត្ថភាព និង​ចំណេះ​ដឹង​ពិត​ប្រាកដ។ ថ្លែង​ក្នុង​ឱកាស​សន្និសីទ​ស្ដី​ពី​ការ​បើក​វគ្គ​សិក្សា​ភាសា​ចិន​បន្ថែម​នៅ​សាលា Westline លោក ប៉ូឡែន ​ចង់​ប្រៀប​ធៀប​ឃ្លា​សំ​ដី​នោះ​ថា កាល​ណា​អ្នក​រក​ស៊ី​​បំណាច់​បោះ​ទុន​ធ្វើ​វិនិយោគ​អ្វី​មួយ គឺ​ដើម្បី​រក​ប្រាក់​ចំណេញ ហើយ​ត្រូវ​ពង្រីក​អាជីវកម្ម​ខ្លួន​ឯង​ឲ្យ​មាន​វិសាលភាព​ ដោយ​ត្រូវ​ចេះ​ភាសា​បរទេស​ដើម្បី​ប្រឡូក​ក្នុង​ពិភព​ជំនួញ​ឲ្យ​បាន​ខ្លាំង​ក្លា។ ក៏​មិន​ខុស​គ្នា​នឹង​អ្នក​រៀន​សូត្រ​ ខំ​បង់​លុយ​រៀន​អស់​ច្រើន​ឆ្នាំ ​គឺ​ត្រូវ​រក​ផល​ចំណេញ​ពី​ការ​រៀន​នោះ​ឲ្យ​បាន។ ត្រូវ​ចេះ​ខ្លាច​ខាត ប្រើ​ទុន​នោះ​ជា​ប្រយោជន៍​ដើម្បី​រៀន​ចប់​មាន​ការងារ​ធ្វើ ហើយ​ត្រូវ​បង្កើត​ឱកាស​ឲ្យ​ច្រើន​ជាង​គេ ដើម្បី​ពេល​ធ្វើ​ការ​បាន​ប្រាក់​បៀវត្ស​ច្រើន ដោយ​ប្រឹង​ប្រែង​រៀន​ភាសា​សាកល ដូច​ជា ភាសា​អង់គ្លេស ភាសា​ចិន​ជា​ដើម។​ លោក ថា នេះ​មិន​មែន​ជា​ចំណុច​លេង​សើច​នោះ​ទេ ព្រោះ​ការ​អប់រំ​សំខាន់​បំផុត​ បើ​ចេះ​ចាត់​ទុក​វា​ដូច​ជា​ការ​វិនិយោគ​មួយ កុំ​គ្រាន់​តែ​បង់​លុយ​រៀន​ហើយ​មិន​ទទួល​ផល​អ្វី​សោះ នោះ​ជា​ខាត​បង់​ទៅ​វិញ៕
DSC_0384 (Copy)

សិក្ខាសាលាស្ដីពី ការវិឌ្ឍការបង្រៀន ដោយផ្អែកលើ បច្ចេកវិទ្យាទំនើប ថ្ងៃទី ២៩ មករា ២០១៥

សិក្ខាសិលានេះ ( Professional Development Workshop​)​ ត្រូវបានបង្កើតទ្បើងលើកដំបូងកាលពីខែ សីហា ឆ្នាំ២០១៤ ដោយមានគំនិតផ្ដួចផ្ដើមចេញ​ពី​ក្រុមការងាររបស់ការិយាល័យភាសាអង់គ្លេសសិស្សធំ នៃក្រុមហ៊ុន វេសទ្បាញ អេឌ្យូខេសិន គ្រុប។ គោលបំណងសំខាន់សម្រាប់កម្មវិធីនេះ គឺដើម្បីចែរំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក​ និងបង្កើតភាពស្និតស្នាល លើស​ពីនេះទៅទៀត កម្មវិធីនេះផ្ដល់ជូននូវវិធីសាស្រ្ដ និងចំណេះដឹងថ្មីៗដល់​ លោកគ្រូអ្នកគ្រូ ដើម្បីធ្វើអោយមានភាពងាយស្រួលដល់ការបង្រៀន និងប្រកបដោយប្រសិទ្ធិភាព ហើយទទួលបានលទ្ធផលល្អ។ ដោយឡែក កម្មវិធីនេះមានអ្នកចូលរួមចំនួន ១៧២នាក់។
DSC_0501 (Copy)

សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ​​លើក​ទឹកចិត្តដល់​ក្លឹប​សិស្សពូកែ​ និងប្រកាស​កម្មវិធី​ប្រកួត​ប្រជែង​ចំណេះ​ដឹងអាស៊ាន​សម្រាប់​យុវជន ឆ្នាំ២០១៤

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំកម្មវិធីប្រគល់ មេដាយ បណ្ណសរសើរ និងរង្វាន់ ដល់ក្លឹបសិស្សពូកែ ដែលទទួលបានជ័យលាបភី ក្នុងការប្រកួតប្រជែង ប្រកបពាក្យខ្មែរ និងភាសាអង់គ្លេស  និងការធ្វើ បទបង្ហាញ របស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ទាំង៧សាខា នៅសាលារៀនវ៉េស្ទឡាញន៍ សាខាដូនពេញ។ ការប្រកួតប្រជែងក្លឹបសិស្សពូកែឆ្នាំ២០១៤នេះ មានសិស្សានុសិស្ស ចុះឈ្មោះចូលរួមប្រកួតចំនួន ១១៤៩នាក់ មកពីសាលារៀន ទំាង៧សាខា ...

ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បើកសាខាថ្មីនៅខណ្ឌដូនពេញ

ដោយ​កំនើន​សិស្ស​ឡើង​ពី​មួយ​ឆ្នាំ​ក៏​ដូច​ជា​ការ​គាំ​ទ្រ​ពី​មាតា​បិតា​សិស្សានុសិស្ស​នា​ពេល​កន្លង​មក​ និង​ឆ្នាំ​សិក្សា​២០១៣ - ២០១៤ នេះ​ក្រុមហ៊ុន​ វេសឡាញ​បើក​សាខា​ថ្មី​នៅ​ខណ្ឌដូនពេញ​ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​របស់​អាណាព្យាបាល​សិស្ស ។ ពិធី​សំណេះ​សំណាល​ជាមួយ​មាតា​បិតា​សិស្ស​នៅ​សាខាថ្មី ខណ្ឌ​ដូន​ពេញ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក្រោម​វត្តមាន​លោក ប៉ិច បូឡែន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វេសឡាញ និង​មាន​ការ​ចូល​រួម​ពី​គណៈសាស្ត្រាចារ្យ បុគ្គលិកសិក្សា និង​មាតា​បិតា​សិស្ស​ជា​ច្រើន​រូប ។ លោក ប៉ិច បូឡែន បាន​ថ្លែង​ថា​ក្រុមហ៊ុន វេសឡាញ បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ត្រឹម​ត្រូវ​ដែល​ផ្តល់​ទៅ​លើ​វិស័យ​អប់រំ ហើយ​បាន​ចាប់​ដំណើរ​ការ​តាំង​ពី ២០០៨ ដោយ​មាន​សាខា​៣ គឺ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់​រំ សាលារៀន​វ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ...