IMG_1940 post

The Leader-in-Me Symposium 2018

H. E. Yuk Nguy, Secretary of Ministry of Education, Youth and Sport, stated that the education for the 21st century would be developed in all aspects in terms of both skills and knowledge and that many new jobs will be ...
event2[1]

CEO ក្រុម​ហ៊ុន Westline ចង់​ឲ្យ​សិស្ស​ចាត់​ទុក​ការ​សិក្សា​ដូច​ការ​ធ្វើ​វិនិយោគ

“ចាត់​ទុក​ការ​សិក្សា​ឲ្យ​ដូច​ការ​វិនិយោគទុន​ដោយ​គិត​ពី​ផល​ចំណេញ​នោះ​អ្នក​នឹង​ទទួល​បាន​ជោគ​ជ័យ” នេះ​ជា​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Education Group Co.,Ltd លោក ប៉ិច ប៉ូឡែន ដើម្បី​ជំរុញ​ឲ្យ​ការ​សិក្សា​ប្រកប​ដោយ​សមត្ថភាព និង​ចំណេះ​ដឹង​ពិត​ប្រាកដ។ ថ្លែង​ក្នុង​ឱកាស​សន្និសីទ​ស្ដី​ពី​ការ​បើក​វគ្គ​សិក្សា​ភាសា​ចិន​បន្ថែម​នៅ​សាលា Westline លោក ប៉ូឡែន ​ចង់​ប្រៀប​ធៀប​ឃ្លា​សំ​ដី​នោះ​ថា កាល​ណា​អ្នក​រក​ស៊ី​​បំណាច់​បោះ​ទុន​ធ្វើ​វិនិយោគ​អ្វី​មួយ គឺ​ដើម្បី​រក​ប្រាក់​ចំណេញ ហើយ​ត្រូវ​ពង្រីក​អាជីវកម្ម​ខ្លួន​ឯង​ឲ្យ​មាន​វិសាលភាព​ ដោយ​ត្រូវ​ចេះ​ភាសា​បរទេស​ដើម្បី​ប្រឡូក​ក្នុង​ពិភព​ជំនួញ​ឲ្យ​បាន​ខ្លាំង​ក្លា។ ក៏​មិន​ខុស​គ្នា​នឹង​អ្នក​រៀន​សូត្រ​ ខំ​បង់​លុយ​រៀន​អស់​ច្រើន​ឆ្នាំ ​គឺ​ត្រូវ​រក​ផល​ចំណេញ​ពី​ការ​រៀន​នោះ​ឲ្យ​បាន។ ត្រូវ​ចេះ​ខ្លាច​ខាត ប្រើ​ទុន​នោះ​ជា​ប្រយោជន៍​ដើម្បី​រៀន​ចប់​មាន​ការងារ​ធ្វើ ហើយ​ត្រូវ​បង្កើត​ឱកាស​ឲ្យ​ច្រើន​ជាង​គេ ដើម្បី​ពេល​ធ្វើ​ការ​បាន​ប្រាក់​បៀវត្ស​ច្រើន ដោយ​ប្រឹង​ប្រែង​រៀន​ភាសា​សាកល ដូច​ជា ភាសា​អង់គ្លេស ភាសា​ចិន​ជា​ដើម។​ លោក ថា នេះ​មិន​មែន​ជា​ចំណុច​លេង​សើច​នោះ​ទេ ព្រោះ​ការ​អប់រំ​សំខាន់​បំផុត​ បើ​ចេះ​ចាត់​ទុក​វា​ដូច​ជា​ការ​វិនិយោគ​មួយ កុំ​គ្រាន់​តែ​បង់​លុយ​រៀន​ហើយ​មិន​ទទួល​ផល​អ្វី​សោះ នោះ​ជា​ខាត​បង់​ទៅ​វិញ៕