ដំណឹងជ្រើសរើសបុគ្គលិក


ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG)  មាន​គោលដៅ​កំណត់​ឲ្យ​បាន​ជា​អ្នក​ផ្តល់​សេវាកម្ម​អប់រំ​នាំ​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍ ។​ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដំណើរ​ការសាលារៀន​វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ ដែល​ផ្តល់​សេវាកម្ម​អប់រំ​ពី​កម្រិត​​មត្តេយ្យ ដល់​ថ្នាក់​ទី​១២ ស្រប​តាម​កម្មវិធី​សិក្សា​ពី​ក្រសួង​អប់រំ។ បច្ចុប្បន្ននេះ​ ក្រុមហ៊ុន ក៏កំពុង​ដំណើរ​ការ​ វិទ្យាស្ថាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ​ (EDI) ​ ដែលផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ បណ្តុះ​បណ្តាល​ផ្នែក​ជំនួញ​ និង​អប់រំ និង​ស្រាវជ្រាវ​ក្នុង​គោលបំណង​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​អប់រំ គ្រប់​គ្រង និង​អ្នក​ជំនួញ​នៅ​ប្រទេសកម្ពុជា ។ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន បានបើកដំណើរការ សាលាអន្តរៈជាតិហ្វររេសហៀល និង ទារកដ្ឋាន ម៉ុនតែសសូរី និង  សាលា អន្តរៈជាតិអេផលទ្រី

ក្នុងទិសដៅ​សម្រេចឲ្យបានតាមបេសកកម្មដែលបានកំណត់  ក្រុមហ៊ុន វេស​ឡាញ​ អេឌ្យូ​ខេសិន គ្រុប បានផ្តល់សេវាកម្មអប់រំដែលប្រកបដោយគុណភាពដល់សិស្សច្រើនជាង ១០​ ០០០ នាក់ក្នុងទីក្រុងភ្នំពេញ។ ដើម្បីឆ្លើយតបទៅនឹង តម្រូវការបើកសាខាថ្មីមួយទៀតរបស់ សាលារៀនវ៉េស្ទឡាញន៍ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG)  ត្រូវការ​ជ្រើស​រើស​​បុគ្គលិក​ដូចខាងក្រោម៖

តួនាទី

ចំនួន

ទីតាំង

នាយក/នាយិកាសាខា

២ តួនាទី

ភ្នំពេញ

នាយិការង (បឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅខ្មែរ)

១ តួនាទី

ភ្នំពេញ

ប្រធានផ្នែកអាហារដ្ឋាន

១ តួនាទី

សាខា ផ្សារតូច

 

១.  នាយក/ នាយិកាសាលា

លក្ខណៈសម្បត្តិការងារ

  • មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ ឬគ្រប់គ្រងអាជីវកម្ម
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងអប់រំ និងប្រតិបត្តិការអាជីវកម្មយ៉ាងតិច៣ឆ្នាំ
  • មានបទពិសោធន៍ ក្នុងការបង្រៀនយ៉ាងតិច ៥ឆ្នាំ
  • មានចំណេះដឹងលើការគ្រប់គ្រងអប់រំ ជាពិសេសផ្នែកប្រតិបត្តិការអាជីវកម្ម
  • មានសមត្ថភាពក្នុងការនិយាយ និងសរសេរ ជាភាសាខ្មែរបានល្អ
  • មានចំណេះដឹងភាសាអង់គ្លេសល្អ
  •  មានជំនាញក្នុងការធ្វើបទបង្ហាញ និងការទំនាក់ទំនងសាធារណល្អ
  • មានជំនាញក្នុងការដឹកនាំ និងគ្រប់គ្រងល្អ
  • មានជំនាញរៀបចំ  និងសរសេររបាយការណ៍ល្អ
  • មានចំណេះដឹងកុំព្យូទ័រ Microsoft Office, Microsoft Outlook, Internet and Email
  • មានភាពជាអ្នកដឹកនាំល្អ​ និងមានការទំនាក់ទំនងអន្តរបុគ្គលខ្ពស់
  • មានទំនាក់ទំនងល្អ មានសមត្ថភាពពូកែក្នុងការចរចា និងដោះសា្រយបញ្ហា
  •  មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ និងមាន Result-oriented personality;
  • អត់ធ្មត់ចំពោះការងារ​ និងធ្វើការជាក្រុមបានល្អ
  • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន និងច្បាប់ផ្សេងៗ របស់ក្រសួងអប់រំ និងស្ថាប័នផ្សេងៗទៀត។

២.  នាយិការង (បឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅខ្មែរ)

លក្ខណៈសម្បត្តិការងារ

  • បរិញ្ញាបត្រអប់រំ ឬបរិញ្ញាបត្រជំនាញផ្នែកអប់រំ
  • សញ្ញាបត្រគរុកោសល្យ (សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម)
  • មានបទពិសោធន៍ យ៉ាងតិច ៥ឆ្នាំ ក្នុងការបង្រៀន និងជាប្រធានក្រុមបច្ចេកទេសនៅកម្រិតបឋមសិក្សា
  • មានបទពិសោធន៍ យ៉ាងតិច ៣ឆ្នាំ ក្នុងការគ្រប់គ្រងគ្រូបង្រៀន ឬគ្រប់គ្រងទូទៅ
  • មានសមត្ថភាពក្នុងការនិយាយ សរសេរ ភាសាខ្មែរ និងភាសាអង់គ្លេស (បើអាច)
  • មានជំនាញល្អក្នុងការពន្យល់ ពេលធ្វើបទបង្ហាញ
  • មានសមត្ថភាពពូកែក្នុងការដោះសា្រយបញ្ហា ជំនាញក្នុងការចរចា និងដោះស្រាយបញ្ហា
  • មានសមត្ថភាពក្នុងការប្រើប្រាស់កំព្យូទ័រ លើកម្មវិធី MS. Word, MS. Excel, Power Point, E-mail, Internet
  • មានភាពជាអ្នកដឹកនាំ និងមានការទំនាក់ទំនងអន្តរបុគ្គលខ្ពស់
  •  មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ​ និងធ្វើការជាក្រុមបានល្អ

៣.  ប្រធានផ្នែកអាហារដ្ឋាន

លក្ខណៈសម្បត្តិការងារ

  • មានចំណេះដឹង ចាប់ពីកម្រិតបរិញ្ញាបត្ររងឡើងទៅ
  • មានបទពិសោធន៍ក្នុងការងារជាចុងភៅយ៉ាងតិច០២ឆ្នាំ
  • មានសមត្ថភាពក្នុងការនិយាយ និងសរសេរ ជាភាសាខ្មែរបាន
  • មានជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស
  • មានជំនាញក្នុងការគ្រប់គ្រង រៀបចំ អាហារ និងភេសជ្ជៈ
  • មានជំនាញបច្ចេកទេសកុំព្យូទ័រ Ms-Word & Excel
  • មានជំនាញក្នុងការទំនាក់ទំនងអន្តរបុគ្គល
  • មានអាកប្បកិរិយា និងទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់
  • មានភាពអត់ធ្មត់នឹងការងារ​ ដោយភាពស្មោះត្រង់ និងអាចធ្វើការជាក្រុម

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍  សូមរៀបចំប្រវត្តិរូប (CV)  រួចយកមកដាក់នៅ សាលារៀនវ៉េស្ទឡាញន៍  សាខាដូនពេញ: អាគារលេខ២២ ផ្លូវ ៥១ កែង១៥១ សង្កាត់ផ្សារថ្មី III  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ​​ ឬផ្ញើរតាមរយៈសារអេទ្បិចត្រូនិចៈ recruit@wegcambodia.com ​។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរស័ព្ទលេខ ០៩២ ៨៨៨ ២៧៧ រឺគេហទំព័រ www.wegcambodia.com ។   សូមបញ្ជាក់ រាល់ប្រវត្តិរូប មិនត្រូវបានប្រគល់ត្រលប់ទៅវិញ។​

ឈប់ទទួល​ពាក្យ​ត្រឹម​​ថ្ងៃទី ១១​​ ​ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៥:០០ ល្ងាច។