ដំណឹងជ្រើសរើសបុគ្គលិក


ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG)  បាននឹងផ្ដល់នូវសេវាកម្មអប់រំ និងបណ្ដុះបណ្ដាលប្រកបដោយគុណភាព ដើម្បីក្លាយជាស្ថាប័នឈានមុខគេក្នុងការ ផ្តល់​សេវាកម្ម​អប់រំ​ ​នៅតំបន់​អាស៊ី​អាគ្នេយ៍ ។​ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន ដំណើរ​ការ​សាលារៀន​វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ពី​កម្រិត​​មត្តេយ្យ ដល់​ថ្នាក់​ទី​១២ ស្រប​តាម​កម្មវិធី​សិក្សា​ពី​ក្រសួង​អប់រំ។ ក្រុមហ៊ុន ក៏កំពុង​ដំណើរ​ការ​ វិទ្យាស្ថាន​អភិវឌ្ឍវិស័យអប់រំ​ (EDI) ​ ដែលផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ បណ្តុះ​បណ្តាល​ផ្នែក​ជំនួញ​ ​អប់រំ និង​ស្រាវជ្រាវ ​ក្នុង​គោលបំណង​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​អប់រំ អ្នកគ្រប់​គ្រង និង​អ្នក​ជំនួញ​នៅ​ក្នុងប្រទេស ។ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន បានបើកដំណើរការ សាលាអន្តរៈជាតិហ្វររេសហៀល និង ទារកដ្ឋាន ម៉ុនតែសសូរី និង  សាលា អន្តរៈជាតិអេផលទ្រី

ដើម្បីឆ្លើយតបទៅនឹង ចំនួនសិស្សដែលកំពុងកើនឡើងនិងពង្រីកទស្សនវិស័យអប់រំ សាលារៀនវ៉េស្ទឡាញន៏បានបើកដំណើរការសាខាថ្មី សាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប  ត្រូវការ​ជ្រើស​រើស​​បុគ្គលិក​ដូចខាងក្រោម៖

តួនាទី

ចំនួន

Foreign Teacher 5 Position
គ្រូមតេ្តយ្យភាសាអង់គ្លេស ២ រូប
ជំនួយការគ្រូ (កម្មវិធីមត្តេយ្យភាសាអង់គ្លេស) ៣ រូប
គ្រូមតេ្តយ្យភាសាខ្មែរ ៥ រូប
គ្រូមធ្យមសិក្សា បឋមភូមិ និងទុតិយភូមិ ១៥ រូប
គ្រូកុំព្យូទ័រ ១ រូប
គ្រូរបាំ ២ រូប
គ្រូតន្រ្តី ២ រូប
គ្រូបឋមសិក្សាចំណេះទូទៅខ្មែរ (ថ្នាក់ទី១ ដល់ទី៦) ១០ រូប
អ្នកមើលថែរកុមារ ២ រូប
បណ្ណារក្ស ២ រូប
ជំនួយការរដ្ឋបាល ១ រូប

 1). Foreign Teacher

     JOB REQUIREMENTS:

 • Bachelor’s Degree or higher of related field
 • Certificate of Pedagogy
 • Certificate of teaching methodology
 • Work Related Experience:
 • At least having two-year experience in teaching the related field;
 • Must have experience in using student-centered concept;
 • Good command of English, proven by at least TOEFL 500 or IELT score of over 5.5;
 • Good teaching performance and planning lesson;
 • Be able to manage the classroom problems;
 • Be able to create and use teaching materials effetively
 • Be able to prepare and deliver lesson plan effectively;
 • Be able to use Ms Word, Excel and Power Point plus internet;
 • Have pleasant personality and a sense of humor;
 • Possesses strong oral and written communication skills;
 • Work independently with little direct supervision;
 • Ability to work under pressure and work in a team;
 • Accept responsibility and is self-motivated;
 • Demonstrate strong work ethic to achieve academy goals;
 • Display effective multi-tasking and time management skills;
 • Must be honest, reliable, friendly, flexible, cooperative and respectful;

២). គ្រូមតេ្តយ្យភាសាអង់គ្លេស

លក្ខណៈសម្បត្តិការងារ

 • កំពុងសិក្សា​ ឬ​ មានបរិញ្ញាបត្រអប់រំផ្នែកភាសាអង់គ្លេស
 • មានបទពិសោធន៍បង្រៀនសិស្សមត្តេយ្យ យ៉ាងតិច២ឆ្នាំ
 • មានសញ្ញាប័ត្រគរុកោសល្យ
 • មានចំណេះដឹងលើការអភិវឌ្ឍ តាមវ័យរបស់កុមារ
 • មានចំណេះដឹងភាសាអង់គ្លេសល្អ ទាំងការនិយាយ​​ និងសរសេរ
 • មានចំណេះដឹងកុំព្យូទ័រ លើកម្មវិធី Word, Excel, Power Point, E-mail, Internet
 • មានភាពរួសរាយ​​ រាក់ទាក់  ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម
 • មានភាពអំណត់ និងម្ចាស់ការលើការងារ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

 ៣). ជំនួយការគ្រូ

លក្ខណៈសម្បត្តិការងារ

 • កំពុងសិក្សា​ ឬ​មានបរិញ្ញាបត្រអប់រំផ្នែកអក្សរសាស្រ្តអង់គ្លេស
 • មានបទពិសោធន៍ យ៉ាងតិច ០៦ខែ
 • មានចំណេះដឹងភាសាអង់គ្លេសអាចទំនាក់ទំនងបាន
 • មានចំណេះដឹងកុំព្យូទ័រ (MS. Word & Excel, Internet & Email)
 • មានចំណេះដឹងលើការអភិវឌ្ឍ  តាមវ័យរបស់កុមារ
 • មានអាកប្បកិរិយា និងទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់
 • មានភាពអំណត់ក្នុងការងារ គោរពពេលវេលា សុភាពរាបសា
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

 ៤). គ្រូមតេ្តយ្យភាសាខ្មែរ

លក្ខណៈសម្បត្តិការងារ

 • កំពុងសិក្សា​ ឬ​ មានបរិញ្ញាបត្រអប់រំ
 • មានបទពិសោធន៍បង្រៀនសិស្សមត្តេយ្យ យ៉ាងតិច ២ឆ្នាំ
 • មានសញ្ញាបត្រគរុកោសល្យ
 • មានចំណេះដឹងលើការអភិវឌ្ឍ តាមវ័យរបស់កុមារ
 • មានចំណេះដឹងភាសាខ្មែរល្អ ទាំងការនិយាយ​​ អាន​ ស្តាប់ និងសរសេរ
 • មានចំណេះដឹងកុំព្យូទ័រ លើកម្មវិធី Word, Excel, Power Point, E-mail, Internet
 • មានភាពរួសរាយ​​ រាក់ទាក់  ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម
 • មានភាពអត់ធ្មត់ និងម្ចាស់ការលើការងារ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

៥). គ្រូមធ្យមសិក្សា បឋមភូមិ និងទុតិយភូមិ

លក្ខណៈសម្បត្តិការងារ

 • បរិញ្ញាបត្រអប់រំ ឬបរិញ្ញាបត្រជំនាញផ្នែកអប់រំ (ដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា …)
 • សញ្ញាបត្រគរុកោសល្យ (សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ឬកម្រិតឧត្តម)
 • មានបទពិសោធន៍ យ៉ាងតិច ៣ឆ្នាំ ក្នុងការបង្រៀននៅកម្រិតមធ្យមសិក្សា
 • មានសមត្ថភាពក្នុងការនិយាយ សរសេរ ភាសាខ្មែរ និងភាសាអង់គ្លេស (បើអាច)
 • មានជំនាញល្អក្នុងការពន្យល់ពេលធ្វើបទបង្ហាញ
 • មានសមត្ថភាពពូកែក្នុងការដោះសា្រយបញ្ហា និងជំនាញក្នុងការចរចា
 • មានសមត្ថភាពក្នុងការប្រើប្រាស់កំព្យូទ័រ លើកម្មវិធី MS. Word, MS. Excel, Power Point, E-mail, Internet
 • មានភាពរួសរាយ​​ រាក់ទាក់ ទំនាក់ទំនងល្អ
 • មានការទទួលខុសត្រូវខ្ពស់ មានភាពអត់ធ្មត់ និងប្រកបមនសិកាវិជ្ជាជីវៈ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

៦). គ្រូកុំព្យូទ័រ

លក្ខណៈសម្បត្តិការងារ

 • កំពុងសិក្សា​ ឬ​ មានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា
 • មានបទពិសោធន៍ក្នុងរៀបចំតម្លើងប្រព័ន្ធកុំព្យូទ័រ តបណ្តាញ Network ជួសជុល និងថែរក្សា កុំព្យូទ័រ
 • មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា
 • មានចំណេះដឹងលើបច្ចេកទេសបណ្តុះបណ្តាល និងគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា
 • មានចំណេះដឹងលើការរក និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងផ្នែកព័ត៌មានវិទ្យា ជាពិសេសលើប្រព័ន្ធប្រតិបត្តិការដែលមានបញ្ហា
 • មានចំណេះដឹងលើផ្នែក Hardware & Software (ទាំងការវិភាគរកបញ្ហា និងតម្លើងប្រព័ន្ធថ្មី)
 • មានចំណេះដឹងលើបណ្តាញទំនាក់ទំនងទិន្នន័យ
 • មានចំណេះដឹងភាសាអង់គ្លេសល្អបង្គួរ ទាំងការនិយាយ​​ ស្តាប់ និងសរសេរ
 • មានភាពរួសរាយ​​ រាក់ទាក់  ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម
 • មានភាពអត់ធ្មត់ និងម្ចាស់ការលើការងារ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

៧). គ្រូតន្រ្តី

លក្ខណៈសម្បត្តិការងារ

 • មានបរិញ្ញាបត្រ ផ្នែកតូយ៍តន្រ្តី
 • មានបទពិសោធន៍បង្រៀនតូយ៍តន្រ្តី យ៉ាងតិច៣ឆ្នាំ
 • មានសមត្ថភាពក្នុងការនិយាយ និងសរសេរភាសាខ្មែរល្អ
 • មានសញ្ញាប័ត្រគរុកោសល្យ ផ្នែកឧបករណ៍ភ្លេង ឬតូយ៍តន្រ្តី
 • មានចំណេះដឹងលើការវាយតម្លៃចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់សិស្សក្នុងការសិក្សាឧបករណ៍ភ្លេង ឬតូយ៍តន្រ្តី
 • មានភាពរួសរាយ​​ រាក់ទាក់  ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម
 • មានភាពអត់ធ្មត់ និងម្ចាស់ការលើការងារ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

 ៨). គ្រូរបាំ

លក្ខណៈសម្បត្តិការងារ

 • មានសញ្ញាប័ត្រសាលាមធ្យមវិចិត្រសិល្បៈ​​​ ផ្នែករបាំ
 • មានបទពិសោធន៍បង្រៀនរបាំ យ៉ាងតិច១ឆ្នាំ
 • មានសមត្ថភាពក្នុងការនិយាយ និងសរសេរភាសាខ្មែរល្អ
 • មានចំណេះដឹងលើចំណង់ចំណូល និងទេពកោសល្យរបស់សិស្ស
 • មានសមត្ថភាពក្នុងការប្រើប្រាស់កំព្យូទ័រ លើកម្មវិធី MS.​ Office, E-mail, Internet
 • មានភាពរួសរាយ​​ រាក់ទាក់  ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម
 • មានភាពអត់ធ្មត់ និងម្ចាស់ការលើការងារ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

៩). គ្រូបឋមសិក្សាចំណេះទូទៅខ្មែរ (ថ្នាក់ទី១ ដល់ទី៦)

លក្ខណៈសម្បត្តិការងារ

 • សញ្ញាបត្រគរុកោសល្យ (សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន)
 • មានបទពិសោធន៍ យ៉ាងតិច ៣ឆ្នាំ ក្នុងការបង្រៀននៅកម្រិតបឋមសិក្សា
 • មានសមត្ថភាពក្នុងការនិយាយ និងសរសេរ ជាភាសាខ្មែរ និងភាសាអង់គ្លេស (បើអាច)
 • មានជំនាញក្នុងការទំនាក់ទំនងអន្តរបុគ្គល
 • មានសមត្ថភាពក្នុងការប្រើប្រាស់កំព្យូទ័រ លើកម្មវិធី MS. Office, E-mail, Internet
 • មានភាពរួសរាយ​​ រាក់ទាក់  ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម
 • មានភាពអត់ធ្មត់ និងម្ចាស់ការលើការងារ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

១០). អ្នកមើលថែរកុមារ

លក្ខណៈសម្បត្តិការងារ

 • មានចំណេះដឹងត្រឹមថ្នាក់ទី១២ ឬជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
 • មានបទពិសោធន៍ការងារ យ៉ាងតិច ០១ឆ្នាំ
 • មានចំណេះដឹងភាសាអង់គ្លេសតិចតួច
 • អាចធ្វើដំណើរតាមរថយន្តជាមួយកុមារបាន
 • មានចំណូលចិត្តក្នុងការមើលថែកុមារ
 • មានអាកប្បកិរិយា និងទំនាក់ទំនងល្អ ព្រមទាំងរួសរាយរាក់ទាក់
 • មានភាពអំណត់ក្នុងការងារ គោរពពេលវេលា សុភាពរាបសា
 • មានភាពស្មោះត្រង់ និងអាចធ្វើការជាក្រុម
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

១១). បណ្ណារក្ស

លក្ខណៈសម្បត្តិការងារ

 • កំពុងសិក្សា​ ឬ​មានបរិញ្ញាបត្រ
 • មានបទពិសោធន៍ផ្នែកបណ្ណារក្ស យ៉ាងតិច ០៦ខែ
 • មានចំណេះដឹងភាសាអង់គ្លេសអាចទំនាក់ទំនងបាន
 • មានចំណេះដឹងកុំព្យូទ័រ (MS. Word & Excel, Internet & Email)
 • មានចំណេះដឹងលើការគ្រប់គ្រងសៀវភៅ
 • មានអាកប្បកិរិយា និងទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់
 • មានភាពអំណត់ក្នុងការងារ គោរពពេលវេលា សុភាពរាបសា
 • មានភាពស្មោះត្រង់ និងអាចធ្វើការជាក្រុម
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

១២). ជំនួយការរដ្ឋបាល

លក្ខណៈសម្បត្តិការងារ

 • មានកម្រិតវប្បធម៌យ៉ាងតិចត្រឹមជាប់មធ្យមសិក្សាទុតិយភូមិ
 • មានបទពិសោធន៍ផ្នែកថតចម្លងយ៉ាងតិចរយៈពេល ០១ឆ្នាំ
 • មានចំណេះដឹងផ្នែកភាសាអង់គ្លេសកាន់តែប្រសើរ
 • មានចំណេះដឹង និងចំណូលចិត្តលើការងារផ្នែកការិយាល័យ
 • មានចំណេះដឹងផ្នែកកុំព្យូទ័រ​ Ms. Word, Ms. Excel
 • មានអាកប្បកិរិយាល្អ សុភាពរាបសារ ទំនាក់ទំនងល្អ រួសរាយរាក់ទាក់ និងការទទួលខុសត្រូវខ្ពស់
 • មានភាពអត់ធ្មត់ក្នុងការបំពេញការងារ
 • មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបានល្អ
 • មានឆន្ទៈក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែម សិក្សាចំណេះដឹង និងជំនាញថ្មីៗ
 • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន

ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG)  ផ្តល់ជូននៅប្រាក់បៀវត្សផ្អែកតាមបទពិសោធន៏ និង សមត្ថភាព។  ក្រៅពីនេះ ក្រុមហ៊ុនក៏បានផ្តល់នៅអត្ថប្រយោជន៏ជាច្រើនដូចជា៖ ការអភិវឌ្ឍនន៏សមត្ថភាពរបស់បុគ្គុលិក ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ និង ភ្ជុំបិណ្ឌ ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និង សុខភាព ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ និង អត្ថប្រយោជន៏ផ្សេងទៀតជាច្រើន។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍  សូមរៀបចំប្រវត្តិរូប (CV)  រួចយកមកដាក់នៅ សាលារៀនវ៉េស្ទឡាញន៍  សាខាដូនពេញ: អាគារលេខ២២ ផ្លូវ ៥១ កែង១៥១ សង្កាត់ផ្សារថ្មី III  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ​​ ឬផ្ញើរតាមរយៈសារអេទ្បិចត្រូនិចៈ recruit@wegcambodia.com ​។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរស័ព្ទលេខ ០៩២ ៨៨៨ ២៧៧ រឺគេហទំព័រ www.wegcambodia.com ។   សូមបញ្ជាក់ រាល់ប្រវត្តិរូប មិនត្រូវបានប្រគល់ត្រលប់ទៅវិញ។​

ឈប់ទទួល​ពាក្យ​ត្រឹម​​ថ្ងៃទី ១៥ ​មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ៥:០០ ល្ងាច។