ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (វអគ)

ក្រុមហ៊ុន មាន​គោលដៅ​កំណត់​ឲ្យ​បាន​ជា​អ្នក​ផ្តល់​សេវាកម្ម​អប់រំ​នាំ​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍ ។​ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដំណើរ​ការ​សាលារៀន​វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ ដែល​ផ្តល់​សេវាកម្ម​អប់រំ​ពី​កម្រិត​​មត្តេយ្យ ដល់​ថ្នាក់​ទី​១២ ស្រប​តាម​កម្មវិធី​សិក្សា​ពី​ក្រសួង​អប់រំ និង​សេវាកម្ម​ប្រឹក្សា​យោបល់ បណ្តុះ​បណ្តាល​ផ្នែក​ជំនួញ​ និង​អប់រំ និង​ស្រាវជ្រាវ​ក្នុង​គោលបំណង​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​អប់រំ គ្រប់​គ្រង និង​អ្នក​ជំនួញ​នៅ​ប្រទេសកម្ពុជា ។