phanpenhbo-31394_330x230

ទំនួលខុសត្រូវរួមក្នុងសង្គមជាប្រធានបទមួយយ៉ាងសំខាន់

  គេសង្កេតឃើញថាក្រុមហ៊ុនឯកជនមួយចំនួន​បាន​នឹង​កំពុង​ធ្វើ​ការងារ​សង្គម​កិច្ច​យ៉ាង​ច្រើន​​ដើម្បី​ចូលរួម​ចំណែកឈឺឆ្អាលជាមួយសង្គម​ ជា​ពិសេស​ជួយ​ដល់​កុមារ​កំព្រា កុមារងាយ​រងគ្រោះ​ជាដើម។ ការ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​នេះ​ត្រូវ​បាន​គេ​ហៅថា ជាទំនួលខុសត្រូវរួមក្នុង​សង្គម​ ដែល​ត្រូវការ​ចូល​រួម​ពី​គ្រប់​អង្គការ​មនុស្ស​ធម៌ សាលារៀនទាំងរដ្ឋនិងឯកជន ព្រមទាំងបណ្តា​ក្រុមហ៊ុន​សហគ្រាស​នា​នា​នៅទូទាំងប្រទេសកម្ពុជា ។ ជាក់ស្តែងកាលពីថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ ២០១៣ ​សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​បាន​ដឹក​នាំ​ប្រតិភូ​របស់​ខ្លួន ​ដែល​មាន​សមាសភាព​ចូលរួមដូច​ជាលោក អ៊ីវ គឹមសួ ប្រធានសភា​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ឆ្នាំ ២០១៣ លោក គួច ផេង ប្រធាន​សភាពាណិជ្ជករអន្តរជាតិ​សាខា​ភ្នំពេញ​ឆ្នាំ ២០១៣ លោកស្រី ...