DSC_0982

យុវជននិងការគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលាមានសារៈសំខាន់ខ្លាំងណាស់សំរាប់យើងម្នាក់ៗ បើសិនជាយើងចេះពី របៀប​ប្រើប្រាស់​ពេល​វេលា​របស់​យើង​អោយ​មាន​ប្រសិទ្ធ​ភាព នោះយើងអាចទាញបាននូវ ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ជីវិត​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​យើង ទាំង​ការ​សិក្សា​ និង​ការ​បំពេញ​​ការងារ​ និង​​​​កិច្ចការ​ផ្សេងៗ​ទៀត​ ។ ប្អូន​ៗ​ជា​យុវជន​មិន​អាច​គ្រប់​គ្រង​ពេល​វេលា​បាន​ទេ ប៉ុន្តែ​​ប្អូន​​ៗ​​អាច​គ្រប់​​គ្រង​ព្រឹត្តិការណ៍​នា​នា​ក្នុង​ជីវិត​របស់​ខ្លួន​ទាក់​ទង​នឹង​ពេល​វេលា ។​ យើង​ម្នាក់​ៗ​​ចង់​​​ប្រើ​​ប្រាស់​​ពេល​វេលា​អោយ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​តែ​មាន​ត្រឹម​តែ​២៤​ម៉ោង ១៤៤០​នាទី​​ឬ​​ក៏​​៨៦៤០០​​វិនាទី​​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត​​ការ​ប្រើ​ប្រាស់​ពេល​វេលា​អា​ស្រ័យ​​ទៅ​លើ​​ជំនាញ​​​នានា​ដូចជា​៖ ការ​វិភាគ​ផ្ទាល់​​ខ្លួន​ ការ​ដាក់​ផែន​ការ ការ​វាយ​តម្លៃ និង​ការ​គ្រប់​គ្រង​​ខ្លួន​​ឯង ​។​​ ការ​​គ្រប់​​គ្រង​​ពេល​​វេលា​​ក៏​ដូច​ជា​ការ​គ្រប់​គ្រង​ប្រាក់​កាក់​ផង​ដែរ​ មានតម្លៃ​ផង ​​មាន​​ការ​កំណត់​​ផង ត្រូវ​​ចេះ​​ប្រើ​​វា​ដោយ​​ឈ្លាស​វៃ និង​សន្សំ​សំ​ចៃ។ ​មនុស្ស​ដែល​មាន​ការ​គ្រប់​គ្រង​​ពេល​វេលា​​បាន​​យ៉ាង​​ល្អ​​តែង​​តែ​​ទទួល​​បាន​​នូវ​ ប្រសិទ្ធ​ភាព​កាន់​តែ​ច្រើន មាន​ថាមពល​កាន់​​តែ​​ខ្លាំង​​ឡើង​​ចំពោះ​​កិច្ចការ​​នានា​ដែល​​គេ​​ត្រូវ​​បំពេញ ទទួល​អារម្មណ៍​តាន​តឹង​កាន់​តែ​តិច​ទៅ​ៗ​​មាន​​លទ្ធភាព​​ធ្វើ​​កិច្ចការ​​ជា​​ច្រើន​ដែល​​ពួក​គាត់​ចង់​ធ្វើ សម្រេច​នូវ​សមិទ្ធិផល​បាន​យ៉ាង​ច្រើន​ និង​​មាន​​ចំនុច​​ទាក់​​ទង​​វិជ្ជមាន​យ៉ាង​ច្រើន​​ជាមួយ​​អ្នកដទៃ​ថែម​ទៀត​ផង។​ ប្អូន​ៗ​ជា​យុវជន​ខ្មែរ​មាន​​សារ​​សំខាន់​​ខ្លាំង​​ណាស់​​សម្រាប់​​ការ​​ដឹក​នាំ​​ជីវិត​​រស់​នៅ​របស់​យើង​ម្នាក់​ៗ ...