DSC_0139

ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បើកសាខាថ្មីនៅខណ្ឌដូនពេញ

ដោយ​កំនើន​សិស្ស​ឡើង​ពី​មួយ​ឆ្នាំ​ក៏​ដូច​ជា​ការ​គាំ​ទ្រ​ពី​មាតា​បិតា​សិស្សានុសិស្ស​នា​ពេល​កន្លង​មក​ និង​ឆ្នាំ​សិក្សា​២០១៣ - ២០១៤ នេះ​ក្រុមហ៊ុន​ វេសឡាញ​បើក​សាខា​ថ្មី​នៅ​ខណ្ឌដូនពេញ​ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​របស់​អាណាព្យាបាល​សិស្ស ។ ពិធី​សំណេះ​សំណាល​ជាមួយ​មាតា​បិតា​សិស្ស​នៅ​សាខាថ្មី ខណ្ឌ​ដូន​ពេញ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក្រោម​វត្តមាន​លោក ប៉ិច បូឡែន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វេសឡាញ និង​មាន​ការ​ចូល​រួម​ពី​គណៈសាស្ត្រាចារ្យ បុគ្គលិកសិក្សា និង​មាតា​បិតា​សិស្ស​ជា​ច្រើន​រូប ។ លោក ប៉ិច បូឡែន បាន​ថ្លែង​ថា​ក្រុមហ៊ុន វេសឡាញ បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ត្រឹម​ត្រូវ​ដែល​ផ្តល់​ទៅ​លើ​វិស័យ​អប់រំ ហើយ​បាន​ចាប់​ដំណើរ​ការ​តាំង​ពី ២០០៨ ដោយ​មាន​សាខា​៣ គឺ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់​រំ សាលារៀន​វ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ...