20170815_WEGs Website_Education Conference_V0.2

សិក្ខាសាលាវេស្តឡាញន៍ស្តីអំពីការអប់រំ៖ “ហេតុអ្វីការអប់រំមានសារៈសំខាន់?” – ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧

វាគ្មិនជាតិ និងអន្ដរជាតិឆ្នើមៗ ៩រូប ក្នុងនោះរួមមាន អាមេរិក ចិន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពិន ថៃនិងកម្ពុជា បានរួមគ្នាចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវិស័យអប់រំរបស់ប្រទេសពួកគេ ក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ ”ហេតុអ្វីវិស័យអប់រំមានសារៈសំខាន់?”​ ដែលរៀបចំឡើងនៅវិទ្យាស្ថានតិចណូ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។ វាគ្មិនទាំងនោះបានបកស្រាយលើប្រធានពាក់ព័ន្ធនឹងវិស័យអប់រំផ្សេងៗគ្នាដូចជា ការចែករំលែកនូវបច្ចុប្បន្នភាពនៃវិស័យ​អប់រំនៅកម្ពុជា ការប្រើប្រាស់នូវទម្លាប់ល្អទាំង៧សម្រាប់ជីវិតអប់រំ ប្រទេសសិង្ហបុរីទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីវិស័យអប់រំ សារៈសំខាន់​នៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការរីកចម្រើនវិស័យអប់រំនៅក្នុងប្រទេសចិន​ ជ្រុងមួយនៃការអប់រំក្នុង​ប្រទេសថៃ ហេតុអ្វីត្រូវវិនិយោគវិស័យអប់រំនិងបណ្ដុះបណ្ដាល ការអប់រំនិងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ជាមួយលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឲ្យដឹងថា ការរៀបចំសិក្ខាសាលា​នេះឡើងក្នុងគោលបំណងចង់បង្ហាញថា​ តើការអប់រំមានសារៈសំខាន់យ៉ាងដូចម្ដេច? ចំពោះការអភិវឌ្ឍ​សង្គមជាតិមួយ ...