ទំនួលខុសត្រូវរួមក្នុងសង្គមជាប្រធានបទមួយយ៉ាងសំខាន់

pic 1  គេសង្កេតឃើញថាក្រុមហ៊ុនឯកជនមួយចំនួន​បាន​នឹង​កំពុង​ធ្វើ​ការងារ​សង្គម​កិច្ច​យ៉ាង​ច្រើន​​ដើម្បី​ចូលរួម​ចំណែកឈឺឆ្អាលជាមួយសង្គម​ ជា​ពិសេស​ជួយ​ដល់​កុមារ​កំព្រា កុមារងាយ​រងគ្រោះ​ជាដើម។ ការ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​នេះ​ត្រូវ​បាន​គេ​ហៅថា ជាទំនួលខុសត្រូវរួមក្នុង​សង្គម​ ដែល​ត្រូវការ​ចូល​រួម​ពី​គ្រប់​អង្គការ​មនុស្ស​ធម៌ សាលារៀនទាំងរដ្ឋនិងឯកជន ព្រមទាំងបណ្តា​ក្រុមហ៊ុន​សហគ្រាស​នា​នា​នៅទូទាំងប្រទេសកម្ពុជា ។ ជាក់ស្តែងកាលពីថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ ២០១៣ ​សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​បាន​ដឹក​នាំ​ប្រតិភូ​របស់​ខ្លួន ​ដែល​មាន​សមាសភាព​ចូលរួមដូច​ជាលោក អ៊ីវ គឹមសួ ប្រធានសភា​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ឆ្នាំ ២០១៣ លោក គួច ផេង ប្រធាន​សភាពាណិជ្ជករអន្តរជាតិ​សាខា​ភ្នំពេញ​ឆ្នាំ ២០១៣ លោកស្រី ឡាយ កណ្ណិកា ប្រធាន​សភា​ពាណិជ្ជក​រ​​អន្តរជាតិ​សាខា​ចតុមុខ​​ឆ្នាំ ២០១៣ លោក ប៉ិច បូឡែន អនុ​ប្រធាន​ប្រតិបត្តិ​សភា​ពាណិជ្ជ​ករ​អន្តរជាតិកម្ពុជាសាខាភ្នំពេញ លោក ឈាង សុភ័ក្រ អនុប្រធាន​សភា​ពាណិជ្ជករ​អន្តរជាតិកម្ពុជា​សាខាចតុមុខ ព្រមទាំងយុវជន​ស្ម័គ្រចិត្ត​ជាច្រើននាក់ អម​ជាមួយ​និង​បណ្ណាល័យចល័តរបស់វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ​សហការ​ជាមួយ​សាលារៀន​វ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ ចុះ​សំណេះ​សំណាល​សួរសុខទុក្ខ​និងចែក​រំលែកស្នាមញញឹម​ ដល់​កុមារ​កំព្រា​​នៅ​អង្គការ​បណ្តុះ​បណ្តាល​និង​ថែរក្សា​កុមារកំព្រាស្ថិតនៅឃុំ​ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នៅក្នុងពិធីនេះ លោក កែវ សោភ័ណ្ឌ ប្រធានអង្គការ​បានជម្រាបដល់អង្គពិធីថា សព្វថ្ងៃ​អង្គការមានកុpic 2មារកំព្រាដែលកំពុងស្នាក់នៅចំនួន១០៣នាក់ គោលបំណងសំខាន់គឺដើម្បី​ចិញ្ចឹម​ថែរក្សា​ការពារ និង​ផ្តល់​ការ​អប់រំ​បណ្តុះ​បណ្តាល​ទាំង​ក្នុងប្រព័ន្ធ​និងក្រៅប្រព័ន្ធ​ដល់ប្អូនៗ​កុមារ ។ លោក​បាន​បន្ត​ទៀត​ថា កម្មវិធីចែករំលែកស្នាមញញឹមនេះគឺជា​ការផ្សារភ្ជាប់រវាង​ជីវិតរស់​នៅ​​​របស់​កុមារនៅទីក្រុងនិងជីវិតរស់នៅរបស់កុមារកំព្រានៅក្នុងមណ្ឌល​នេះ លោក កែវ សោភ័ណ្ឌ បានធ្វើ​ការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់​សភា​ពាណិជ្ជករ​អន្តរជាតិកម្ពុជា និង​សាលារៀន​វ៉េស្ទឡាញន៍​​ និង​សាលារៀន​ណត្សឡាញន៍​ដែលបានពាំនាំនូវ​អំណោយសប្បុរសធម៌ ជាពិសេស​ការ​ចែក​រំលែក​នូវបទពិសោធន៍ក្នុងជីវិត ស្នាមញញឹម និងសេចក្តីស្រឡាញ់ដល់អង្គការ​ហើយ​​លោក​បានធ្វើការអំពាវនាវដល់ សប្បុរសជនទាំងក្នុងស្រុក​និង​ក្រៅ​ប្រទេស​បន្តផ្តល់​ជំនួយ​ដល់​​អង្គការជាបន្តទៀត ។ លោក ញឹម សុវណ្ណ ប្រធាន​គម្រោង បានឲ្យដឹងថា​”នេះជាគម្រោង​លើក​ទីបីហើយ លើក​ទី​មួយ​ធ្វើ​នៅ​មណ្ឌល​កុមារ​កំព្រាសំរោងក្នុងរាជ​ធានីភ្នំពេញ លើកទីពីរ​នៅខេត្ត​ស្វាយ​រៀង និង​លើកទីបីនៅអង្គការបណ្តុះបណ្តាលនិងថែរក្សា​កុមារ​កំព្រា ខេត្ត​កំពង់ស្ពឺ។” លោកបានថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីនិងម្ចាស់ជំនួយ​ទាំងអស់ ដែលបានជួយដល់​គម្រោង​នេះ ។

លោក ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសភាពាណិជ្ជ​ករ​អន្តរជាតិ​កម្ពុជា​សាខា​ភ្នំពេញ បានចែក​​​រំលែកបទពិសោធន៍របស់លោកដល់ប្អូនៗកុមារកំព្រា ដោយ​លោកបានលើកយកនូវរឿង​ប្រៀបប្រដូច​បួនសំខាន់ ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការជំរុញចិត្តនិងការលើក​ទឹកចិត្តដើម្បីរស់​នៅ​ក្នុងបរិបទ​ជីវិតមួយ​ដ៏ប្រសើរ ថ្លៃថ្នូរ pic 3មានសាមគ្គីភាព មានសេចក្តីស្រឡាញ់​ មានភាព​ជឿ​ជាក់និង​គោល​ដៅច្បាស់លាស់ លោក​បាន​ចោទ​ជា​សំណួរ​អប់រំ​ជាច្រើន​ដល់​ប្អូនៗ​កុមារ​កំព្រា ដើម្បីឲ្យ​ពួក​គេ​មាន​ឱកាស​ឆ្លើយ​ចេញ​ពី​ដួង​ចិត្ត​ដោយ​បង្ហាញ​ពី​ភាព​សាមគ្គី មានភាពជឿជាក់ផ្សារភ្ជាប់នឹង​សកម្មភាព និង​ចេះ​យក​អាសា​គ្នា​ទៅ​វិញ​ទៅមក​ ។

នៅក្នុងពិធីនោះក៏មានដាក់បង្ហាញនូវបណ្ណាល័យចល័ត របស់​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យអប់រំ​សហការជាមួយនិងសាលារៀនវ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ ដើម្បីឲ្យប្អូនបាន​អាន​បាន​យល់​អំពី​អត្ថ​ប្រយោជន៍​នៃការអាន​សៀវភៅ និងមានល្បែងកំសាន្ត ការសំដែងរឿងខ្លី ការសំដែងចម្រៀងកាយវិការ និងការរាំកម្សាន្ត​ផងដែរ ។ ហេតុដូច្នេះហើយ​យើងអាចសន្និដ្ឋាន​បានថារាល់សកម្មភាពទាំងអស់នេះសុទ្ធតែបាន​លើក​ទឹក​ចិត្ត​ដល់កុមារកំព្រាកុមារ​ងាយរងគ្រោះ​របស់​យើង​ឲ្យ​ពួកគេ​មាន​ភាព​ជឿ​ជាក់​ និងខិតខំ​បន្តទៀតដើម្បីជីវិតមួយដ៏ប្រសើរ ជាពិសេសបម្រើ​ដល់​ឧត្តម​ប្រយោជន៍​សង្គមជាតិ ៕