សិស្ស៤៩​នាក់ដែល​​បាន​ចូលរួម​កម្មវិធី​​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស បានចែករម្លែក​បទពិសោធ​ន៍​

Pic 1សិស្ស​ចំនួន​៤៩​នាក់ ដែល​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​និង​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស ក្នុង​ឆ្នាំ​សិក្សា​២០១៦ -២០១៧ បានទទួល​វិញ្ញាបនបត្រ​ពី​ថ្នាក់ដឹកនាំ​សាលា​វេ​ស្ទ​ឡា​ញន៍ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧​។​

​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​និង​បណ្ណ​សរសើរ បាន​ត្រូវធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប ដោយមាន​ការចូលរួម​ពី​លោក Tai Koh Poh ប្រធាន​នាយក​អាជីវកម្ម និង​លោក លន់ ភា​រិ​ន នាយក​សិក្សាធិការ​សាលា​វេស​ឡាញ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស​ប្រមាណ​២០០​នាក់​។​

​លោក លន់ ភា​រិ​ន នាយក​សិក្សាធិការ​សាលា​វេស​ឡាញ បាន​មានប្រសាសន៍​ឱ្យដឹងថា ការប្រគល់​វិញ្ញាបនបត្រ និង​បណ្ណ​សរសើរ​នេះ មាន​គោលបំណង​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ និង​ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស​ដូចជា ប្រទេស​អូស្ត្រាលី ចិន សិង្ហ​បុរី ម៉ាឡេស៊ី ថៃ និង​ប្រទេស​មួយចំនួនទៀត​។​

​លោកនាយក​សិក្សាធិការ បានឱ្យដឹង​ទៀតថា កម្មវិធី​នេះ​ក៏​ជា​វេទិកា​ចែករម្លែក​នូវ​បទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ​ថ្មី​ដល់​សិស្សានុសិស្ស​ដទៃទៀត ក្នុងការ​ជំរុញ​ការខិតខំ​ប្រឹងប្រែង​បន្ត​ពីអ្វី​ដែល​ខ្លួន​បាន​សិក្សា​។​

​ជាងនេះទៅទៀត សិស្ស​ដែល​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​នៅក្រៅ​ប្រទេស ក៏បាន​ចែករំលែក​បទពិសោធន៍​ទាក់ទង​វប្បធម៌ ការរៀន​រស់​ដោយ​ឯករាជ្យ ការធ្វើការ​ជា​ក្រុម ការហ្វឹកហាត់​ភាសា​អង់គ្លេស និង​ចំណេះដឹង​ជាច្រើន​ទៀត​៕

Pic 2Pic 6Pic 3Pic 4Pic 5