ខួបទី១០នៃក្រុមហ៊ុនវេសឡាញអេអ្យូខេសិនគ្រុប និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

អស់រយៈពេលមួយទសវត្សហើយដែល ក្រុមហ៊ុន វេសឡាញអេអ្យូខេសិនគ្រុប បានផ្តល់ជូននូវប្រព័ន្ធអប់រំដែលមានគុណភាពដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងរយៈពេលដប់ឆ្នាំនេះ យើងខ្ញុំបានខិតខំប្រឹងប្រែងស្វែងរកនូវកម្មវិធីសិក្សាដែលល្អបំផុតសម្រាប់យុវជន យុវតី កម្ពុជាជំនាន់ក្រោយ ដូចជាកម្មវិធី The Leader-in-Me (ទម្លាប់ល្អទាំង៧) និងកម្មវិធី MoneyTree (ចំណេះដឹងផ្នែកហិរញ្ញវត្ថុ)។

កាលពីថ្ងៃទី ០៧ ខែមេសា កន្លងទៅនេះ ក្រុមហ៊ុន វេសឡាញអេអ្យូខេសិនគ្រុបបានរៀបចំកម្មវិធីដ៏រីករាយមួយដើម្បីអបអរសាទរខួបទី១០នៃក្រុមហ៊ុន វេសឡាញអេអ្យូខេសិនគ្រុប ក៏ដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ និងជាពិសេសដើម្បីថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលតែងតែចូលរួមយ៉ាងសកម្មបំផុតក្នុងការធ្វើឱ្យក្រុមហ៊ុនរីកចម្រើនដល់សព្វថ្ងៃ។ គ្រប់ៗគ្នាចូលរួមរីករាយនឹងការប្រារព្ធពិធីនេះណាស់ ហើយស្នាមញញឹមនៅលើផ្ទៃមុខរបស់ពួកគាត់គឺពិតជាមិនអាចកាត់ថ្លៃបានទេ។