ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បើកសាខាថ្មីនៅខណ្ឌដូនពេញ

DSC_0139ដោយ​កំនើន​សិស្ស​ឡើង​ពី​មួយ​ឆ្នាំ​ក៏​ដូច​ជា​ការ​គាំ​ទ្រ​ពី​មាតា​បិតា​សិស្សានុសិស្ស​នា​ពេល​កន្លង​មក​ និង​ឆ្នាំ​សិក្សា​២០១៣ – ២០១៤ នេះ​ក្រុមហ៊ុន​ វេសឡាញ​បើក​សាខា​ថ្មី​នៅ​ខណ្ឌដូនពេញ​ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​របស់​អាណាព្យាបាល​សិស្ស ។

ពិធី​សំណេះ​សំណាល​ជាមួយ​មាតា​បិតា​សិស្ស​នៅ​សាខាថ្មី ខណ្ឌ​ដូន​ពេញ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក្រោម​វត្តមាន​លោក ប៉ិច បូឡែន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វេសឡាញ និង​មាន​ការ​ចូល​រួម​ពី​គណៈសាស្ត្រាចារ្យ បុគ្គលិកសិក្សា និង​មាតា​បិតា​សិស្ស​ជា​ច្រើន​រូប ។

លោក ប៉ិច បូឡែន បាន​ថ្លែង​ថា​ក្រុមហ៊ុន វេសឡាញ បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ត្រឹម​ត្រូវ​ដែល​ផ្តល់​ទៅ​លើ​វិស័យ​អប់រំ ហើយ​បាន​ចាប់​ដំណើរ​ការ​តាំង​ពី ២០០៨ ដោយ​មាន​សាខា​៣ គឺ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់​រំ សាលារៀន​វ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​ហ៊ុន វេសឡាញ បាន​កម្លាយ​ពី​សាលា​អន្តរជាតិ មក​ជា​សាលាជាតិ​ក្នុង​គោល​បំណង​ឲ្យ​បង់​ថ្លៃ​សិក្សាមាន​តម្លៃ​ថោក​សមរម្យ​ដែល​មាតា​បិតា​សិស្សអាច​ទទួល​យក​បាន ។ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​បាន​កម្លាយ​សាលាអន្តរជាតិមក​ជា​សាលាជាតិ​ក៏​ដោយ ក៏​ប៉ុន្តែ​សាលា​នេះ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ប្រកប​ដោយ​គុណភាព​ និង​ស្រប​តាម​និយាម​គរុកោសល្យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​សាលា​តែង​តែ​បាន​រៀប​ចំពិធី​ជួប​សំណេះ​សំណាល​ជាមួយ​មាតា​បិតា​សិស្ស និង​រៀប​ចំ​សិក្ខាសាលា​ដើម្បី​ផ្តល់​ឱកាសឲ្យ​អាណាព្យាបាល​សិស្ស និងគ្រូ​បង្រៀន​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ដឹង​ពី​លទ្ធផល​សិក្សា​ និង​អត្តចរិត​របស់​បុត្រធីតា​ក៏​ជា​ការ​បញ្ចេញ​មតិយោបល់​ ឬ​សំណូម​ពរ​របស់​អាណាព្យាបាលសិស្ស ។

សូម​បញ្ជាក់ថា ទី​តាំង​សាខា​ថ្មី​របស់​សាលារៀន​វ៉េស្ទឡាញន៍ ស្ថិត​នៅ​ផ្លូវ​ប៉ាស្ទ័រ(លេខ៥១) កែង​ផ្លូវ​លេខ១៥៤ ក្នុង​ខណ្ឌ​ដូនពេញ អតីត​វិទ្យាស្ថាន​ពិភព​ថ្មី ។