អំពីក្រុមហ៊ុន

ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មាន​គោលដៅ​កំណត់​ឲ្យ​បាន​ជា​អ្នក​ផ្តល់​សេវាកម្ម​អប់រំ​នាំ​មុខ​គេ​នៅ​អាស៊ី ​អាគ្នេយ៍ ។​ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដំណើរ​ការ​សាលារៀន​វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ ដែល​ផ្តល់​សេវាកម្ម​អប់រំ​ពី​កម្រិត​​មត្តេយ្យ ដល់​ថ្នាក់​ទី​១២ ស្រប​តាម​កម្មវិធី​សិក្សា​ពី​ក្រសួង​អប់រំ និង​សេវាកម្ម​ប្រឹក្សា​យោបល់ បណ្តុះ​បណ្តាល​ផ្នែក​ជំនួញ​ និង​អប់រំ និង​ស្រាវជ្រាវ​ក្នុង​គោលបំណង​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​អប់រំ គ្រប់​គ្រង និង​អ្នក​ជំនួញ​នៅ​ប្រទេសកម្ពុជា ។

តាំងពី​ចាប់​ផ្តើម​ដំបូងនៅ​ឆ្នាំ ២០០៨ ក្រុមហ៊ុន​ត្រូវ​បាន​គេទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឈាន​មុខ​មួយ​ខាង​វិស័យ​អប់រំ ដោយ​ការ​ធ្វើ​ឲ្យ​រំភើប​ដល់​សហគម​​ក្នុង និង​ក្រៅ​ស្រុក​​ជា​ច្រើន ។

បច្ចុប្បន្ននេះ​, ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប កំពុង​ដំណើរ​ការ​សាលារៀន​​ចំនួន​ប្រាំ​មួយ​ និង​វិទ្យាស្ថាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ​ និង​មាន​បុគ្គលិកប្រមាណ ១២០០នាក់ និង​សិស្ស១១០០០នាក់ ។

subsidariy