បេសកកម្ម

ក្រុមហ៊ុន វេសឡាញ​ អេឌ្យូខេសិន គ្រុប មាន​គោល​បំណង​ផ្តល់​ការ​អប់​រំ​ចំណេះ​ទូទៅ​ខ្មែរ​លំដាប់​ខ្ពស់ និង​កម្មវិធី​ភាសាអង់គ្លេសលំដាប់​អន្តរ​ជាតិ ការ​បណ្តុះ​បណ្តាល​ប្រកប​ដោយ​វិជ្ជាជីវៈ ការ​ប្រឹក្សា​យោបល់ និង​សេវាកម្ម​ស្រាវជ្រាវ​តាម​រយៈ ស្ថាប័នដែល​មាន​លក្ខណៈជា​អាជីពដោយ​ផ្តោត​ទៅ​លើ​ភាព​ច្នៃ​ប្រឌិត កម្មវិធី​សិក្សា​ល្អ​ប្រសើរ កម្មវិធី​សេវា​គាំ​ទ្របន្ថែម​សម្បូរ​បែប សេវាកម្ម​សហគមន៍ និង​ភាព​ជា​អ្នក​ដឹកនាំ​ដល់​ប្អូនៗ​យុវសិស្ស​ជា​មួយនឹង​តម្លៃ​សិក្សា ដែល​អាច​ទទួល​បាន​យក​បាន​សម្រាប់​ក្រុមគ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ ។

ដើម្បី​គាំ​ទ្រ​ដល់​បេសកកម្ម​នេះ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១១ ក្រុមហ៊ុន បាន​សហការ​ជាមួយ​មូល​និធិ​អភិវឌ្ឍ​កម្ពុជា-ឡាវ​ ដែល​ជា​ស្ថាប័នឯកជន មាន​មូល​ដ្ឋាន​នៅ​ប្រទេស ឡុច សំបួរ ដែល​គ្រប់​គ្រង​ និង​ចាត់​ចែង​ដោយ​ក្រុមហ៊ុន​វិនិយោគ EMI នៅ​ប្រទេស​សឹង្ហបុរី ។