ឱកាស​ការងារ

ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បាននឹងកំពុងផ្តល់​នូវ​សេវាកម្ម​អប់រំ និងបណ្តុះបណ្តាល​ ប្រកបដោយគុណភាព ដើម្បីក្លាយទៅជាស្ថាប័នឈានមុខគេក្នុងការផ្តល់សេវាកម្ម​អប់រំ​​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់នូវ​សេវា​កម្ម​អប់រំ​ប្រកប​​​ដោយ​​គុណ​ភាព​តាម​រយៈ​​សាលារៀន​វ៉េស្ទ​ឡាញន៍ និងសាលារៀនណត្សឡាញន៍​ លើ​កម្មវិធីចំណេះ​ទូទៅ​ខ្មែរពី​​កម្រិត​មត្តេយ្យ ដល់​ថ្នាក់​ទី១២ និងកម្មវិធី​ភាសា​អង់គ្លេសពីកម្រិតមត្តេយ្យដល់កម្រិត​ខ្ពស់​​តាម​បទដ្ឋាន​អាមេរិកកាំង ។ ជាមួយគ្នាផងដែរ​ ក្រុមហ៊ុនផ្តល់នូវ​សេវាកម្ម​​បណ្តុះបណ្តាល ប្រឹក្សាយោបល់ និងការស្រាវ​ជ្រាវ តាមរយៈ​វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(EDI) សំដៅលើក​កម្ពស់​សមត្ថភាព​ដល់អ្នកអប់រំ  ថ្នាក់ដឹក​​នាំ និង​សហគ្រិន​វ័យ​ក្មេងក្នុងប្រទេសកម្ពុជា។

ក្នុងទិសដៅ​សម្រេចឲ្យបានតាមបេសកកម្មដែលបានកំណត់ ក្រុមហ៊ុន វេស​ឡាញ​ អេឌ្យូ​ខេសិន គ្រុប បានសហការទទួលយកនូវគម្រោង​មូលនិធិ​អភិវឌ្ឍកម្ពុជា-ឡាវ (Cambodia-Laos Development Fund) ពីក្រុមហ៊ុន​ដៃគូ​វិនិយោគ គឺ​​ក្រុមហ៊ុន​​ផ្តល់​មូលនិធិ​អភិវឌ្ឍ​ដែលមាន​ទីតាំង នៅ​ប្រទេសលុចសំបួរ  និងដោយបាន​ចុះបញ្ជីការ​ជាក្រុម​ហ៊ុន​វិនិយោគ Emerging Markets Investments (EMI) នៅប្រទេស​សឹង្ហបូរី

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន​របស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀន​ណត្ស​​ឡាញន៍ ក្រុមហ៊ុនត្រូវការ​ជ្រើស​រើស​​បុគ្គលិក​ដូចខាងក្រោម៖

Date Post Job Title Job Type Workplace
June 11, 2015 Learning & Development Manager