ការងារសហគមន៍

ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរបស់លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ វេសឡាញ អេឌ្យូខេសិន គ្រុប ការងារ​សង្គម​កិច្ច​គឺ​ជា​សកម្មភាព​អាទិភាព និង​ដ៏មុតស្រួចមួយនៅក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បី​ចូល​រួម​ចែក​រំលែក​ការ​លំបាករបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប គឺជាក្រុមហ៊ុន​ឯកជនមួយ នៅក្នុងចំណោមក្រុមហ៊ុន​ឯកជន​នានា ដែលមានផ្នែកការងារសង្គមកិច្ច ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ អំពីការចូលរួមយ៉ាងសកម្ម ជាមួយការងារមនុស្សធម៌ ដែល​ជា​សកម្មភាព​នាំ​មក​​នូវសុភមង្គលផ្លូវចិត្តតាម​រយៈ​សិល្បៈ​នៃ​ការ​ចែក​រំលែក​ ដែលជាឧទាហរណ៍ និងជាគំរូ​ដ៍​ប្រពៃ សម្រាប់យុវជនជំនាន់ក្រោយ ជា​ពិសេស​ចំពោះ​សិស្សានុសិស្ស​ដែល​កំពុង​តែ​សិក្សា​នៅ​សាលារៀន​វ៉េស្ទឡាញន៍ សាលារៀន​ណត្សឡាញន៍ និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់​រំ ។

គួរបញ្ជាក់ផងដែរថា សិស្សានុសិស្សដែលកំពុងសិក្សានៅ សាលារៀនវ៉េស្ទឡាញន៍ សាលារៀន​ណត្សឡាញន៍ និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់​រំ តែង​តែ​មាន​ចិត្ត​សប្បាយ​រីករាយ និងចូលរួមយ៉ាងសកម្ម នៅក្នុងការចូលរួមជាមួយ សកម្មភាពមនុស្សធម៌ ទាំងការចុះទៅតាមសហគមន៍ផ្ទាល់ និង​ចូល​រួម​បរិច្ចាគ​ជាមួយ​សាលារៀន ជាសម្ភារៈក្តី ជាថវិការក្តី ទោះបីតិចក្តី ឬច្រើនក្តី ។ សកម្មភាពទាំងនេះហើយគឺជាការបណ្តុះនូវអ្នកដឹកនាំ​​ជំនាន់​ក្រោយ​ដែល​ពោរ​ពេញ​ទៅ​ដោយ គុណភាព គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ ដែលជាទស្សនៈវិស័យរបស់ក្រុមហ៊ុន ។