យុវជន​ក្នុង​ការ​ងារសហគមន៍

  1. សេចក្តីផ្តើម

    កម្មវិធីអភិវឌ្ឍកុមារ និងយុវជនគឺកម្មវិធីតម្រង់ទិស ដែលគ្មាននិន្នាការខាងនយោបាយ និងខាងសាសនាឡើយ ។​ កម្មវិធី​នេះ​ផ្តួច​ផ្តើម​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍវិស័យអប់រំ ដោយចូលរួមអនុវត្តដោយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ យើង​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្តល់ជំនួយបន្ថែមដល់កុមារ និងយុវជនដើម្បីនាំមកនូវអនាគតដ៏ភ្លឺស្វាងសម្រាប់ពួកគេ ។ យើងពិតជាចង់ឲ្យកុមារ និង​យុវជន​មើល​ឃើញ​ពី​តថភាព​ពិត​នៅ​ក្នុង​សង្គម ។

  2. ប្រវត្តិគម្រោង
    • ការផ្តល់នូវការអប់រំកុមារ និងយុវជនគឺជាកិច្ចការដ៏មានសារសំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាព​ ប៉ុន្តែទោះជាយ៉ាងនេះក្តី មាតាបិតា លោកគ្រូ អ្នកគ្រូ និងអ្នកអប់រំមួយចំនួនពុំទាន់បាន ផ្តោតយកចិត្តទុកដាក់បានគ្រប់គ្រាន់នៅឡើយ ក្នុង​ការ​ផ្តល់​នៅ​ការ​អប់រំ​មួយ​ប្រកប​ដោយ​គុណភាព សម្រាប់កុមារ និងយុវជន ។ យើងបានមើលឃើញពីកំហុសឆ្គងកាន់តែច្រើនឡើងៗក្នុងស្រទាប់យុវវ័យ​ យើង​បាន​មើល​ឃើញ​ពី​ចំណូល​របស់​គ្រួសារ​ទេ្វរ​ដង ហើយយើងក៏បានលឺយ៉ាងច្រើនផងដែរអំពី ការ​ព្រួយ​បារម្ភ​របស់​លោក​គ្រូ​អ្នកគ្រូ​ចំពោះ​សេដ្ឋកិច្ច​គ្រួសារ​របស់ពួកគាត់ ដែលការព្រួយបារម្ភនោះគឺ មានច្រើនជាងការផ្តល់នូវចំណេះដឹងដល់សិស្ស ។ ទោះជាយ៉ាងនេះក្តី យើង​បាន​កត់​សម្គាល់​ឃើញ​នូវសកម្មភាពមួយចំនួនសំដៅលើកកម្ពស់យល់ដឹងអំពីបញ្ហាសង្គម ។​
    • ទស្សនវិស័យៈ កុមារ និងយុវជនកម្ពុជាទាំងអស់នឹងសប្បាយរីករាយក្នុងជីវិតរបស់ខ្លួនតាមរយៈក្រុម គ្រួសារមួយដ៏មានសុភមង្គល ការ​អប់​រំ​ប្រកប​ដោយគុណភាព ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ។
    • បេសកកម្មៈ ការអភិវឌ្ឍកុមារ និងយុវជននឹងសម្រេចបាននូវចក្ខុវិស័យនេះតាមរយៈការបំពេញបេសកកម្មសំខាន់ចំនួន៤ខាងក្រោមៈ
      1. កម្មវិធីអភិវឌ្ឍកុមារ និងយុវជន
      2. កម្មវិធីអប់រំមាតាបិតា
      3. កម្មវិធីអភិវឌ្ឍវិស័យអប់រំ
      4. ការចូលរួមរបស់យុវជនក្នុងការងារសហគមន៍
    • ទិសដៅៈ កម្មវិធីអភិវឌ្ឍកុមារ និងយុវជនមានគោលបំណងជួយដល់កុមារ និងយុវជនឲ្យទទួលបាន  នូវៈ
      1. បីបាច់ថែទាំ និងបណ្តុះបណ្តាលឲ្យបានត្រឹមត្រូវ
      2. រីករាយសប្បាយចិត្តជាមួយក្រុមគ្រួសារ
      3. ទទួលបានការថែទាំដ៏ល្អ និងការអប់រំមួយប្រកបដោយគុណភាព
      4. គំនិតផ្តួចផ្តើមក្នុងភាពជាអ្នកដឹកនាំ និងឥរិយាបថខាងសង្គមដ៏ល្អ

     

  3. វិសាលភាព

    បើគ្មានការជ្រោមជ្រែងនិងការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀនវ៉េស្ទឡាញន៍ និងសាលា​រៀន​ណត្សឡាញន៍​នោះ​ទេ គម្រោងអនុវត្តទាំងឡាយនឹងមិនអាចសម្រេចបាននោះឡើយ ។​ យើងបានអនុវត្តគម្រោងជា​ច្រើនដូចជាៈ ការ​លើក​កម្ពស់​យល់​ដឹង​អំពី​បញ្ហា​សុខភាព និងបរិស្ថាន សិទ្ធិ និងទំនួលខុសត្រូវរបស់កុមារ និងយុវជននៅ​ក្នុងសង្គម តម្លៃនៃការរស់នៅ និង​គម្រោង​ដែល​ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ។ លើសពីនេះទៅទៀត យើងក៏​បានកសាងទំនាក់ទំនងនៃទំនុកចិត្ត និងបានសុំជំនួយបច្ចេកទេស ពី​បណ្តា​អង្គការ​ក្នុង​ស្រុក និងអង្គការមិនមែនរដ្ឋា       ភិបាល​​មួយចំនួន ព្រមទាំងបណ្តាមន្ទីរ ក្រសួងនានារបស់រាជរដ្ឋាភិបាល ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ប្រកប​ចីរភាព ​នៅក្នុងវិស័យអប់រំ ។

  4. សេចក្តីសន្និដ្ឋាន

    កម្មវិធីអភិវឌ្ឍកុមារ និងយុវជនជាជាកម្មវិធីមួយ ដែលបង្កើតឡើងដោយវិទ្យាស្ថាននៃវិស័យអប់រំ សហការយ៉ាងជិតស្និទ្ធជា​មួយ​សាលារៀន​វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ក្នុងគោលបំណងផ្តល់នូវជំនួយបន្ថែមទាំងផ្នែកស្មារតី និងរូប​វន្តដល់សិស្សានុសិស្ស និង​កុមារ និង​យុវជន​នៅក្នុងសហគមន៍ផងដែរ ។ នៅក្នុងន័យនេះ យើងបានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ។​

  5. ទំនាក់ទំនង
    1. ក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុ

      • លោក ប៉ិច បូឡែន (ប្រធាន​នាយក​ប្រតិបត្តិ​), អ៊ីម៉ែល: ceo@wegcambodia.com
      • លោក វង្ស ប៊ុន​វិសាល (នាយក​អភិវឌ្ឍ​អាជីវកម្ម​), ទូរស័ព្ទ: 015 805 123, អ៊ីម៉ែល: bdd@wegcambodia.com
      • លោក អ៊ុំ ថៃលីទី (អ្នក​សម្រប​សម្រួល​ការ​ងារ​សង្គម​កិច្ច), ទូរស័ព្ទ: 015 651 122, អ៊ីម៉ែល: sw.coordinator@wegcambodia.com
      • លោក ខឹម ប៉េង (អ្នក​សម្រប​សម្រួល​ទី​ផ្សារ), ទូរស័ព្ទ: 015 714 123, អ៊ីម៉ែល: mkt.coordinator@wegcambodia.com
    2. សាលារៀន​វ៉េស្ទឡាញន៍
      • សាខា​សន្ធរ​ម៉ុក
        • កញ្ញា សូត សុភ​បញ្ញា (នាយិកា​រងទទួល​បន្ទុក​​កម្មវិធី​​ភាសាអង់គ្លេស​សិស្ស​ធំ), ទូរស័ព្ទ: 015 716 123, អ៊ីម៉ែល: viceprincipal.aep.stm@westlineschool.org
      • សាខា​ទួល​ទំពូង
        • លោក លី ដឹងខាំង (នាយក​រងទទួល​បន្ទុក​​កម្មវិធី​​ភាសាអង់គ្លេស​សិស្ស​ធំ​), ទូរស័ព្ទ: 016 684 123, អ៊ីម៉ែល: viceprincipal.aep.ttp@westlineschool.org
      • សាខាច្បារ​អំពៅ
        • លោក អ៊ិន ចាន់ដេត (នាយករងទទួល​បន្ទុក​​កម្មវិធី​​ភាសាអង់គ្លេស​សិស្ស​ធំ​), ទូរស័ព្ទ: 081 659 123, អ៊ីម៉ែល: viceprincipal.aep.cap@westlineschool.org
      • សាខាទួលស្វាយព្រៃ
        • លោក ទី ផេង (នាយករងទទួល​បន្ទុក​​កម្មវិធី​​ភាសាអង់គ្លេស​សិស្ស​ធំ​), ទូរស័ព្ទ: 016 351​ 123, អ៊ីម៉ែល: viceprincipal.aep.tsp@westlineschool.org
      • សាខា​ផ្សារ​តូច
        • លោក លន់ ភារិន (នាយក​សាខា), ទូរស័ព្ទ: 015 619 123, អ៊ីម៉ែល: principal.pt@westlineschool.org
    3. សាលារៀន​ណត្សឡាញន៍
      • លោក ម៉ាំង រិន (នាយក​សាខា​), ទូរស័ព្ទ: 016 297 123, អ៊ីម៉ែល: principal.smc@northlineschool.org