ឧបត្ថម្ភ និង​បរិច្ចាគ

     ក. ការ​ចែកអំណោយមនុស្សធម៌​សម្រាប់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់នៅសង្កាត់ស្វាយប៉ាក

វប្បធម៌​នៃ​ការ​ចែក​រំលែក​តែង​តែ​ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះ​ដូង​នៃ​សិស្សានុសិស្ស​ មាតា​បិតា អ្នក​អាណាព្យាបាលសិស្ស បុគ្គលិក គ្រូ​បង្រៀន នាយក នាយិកា​សាខា និង​គណៈគ្រប់​គ្រង​របស់​សាលារៀន​វ៉េស្ទឡាញន៍ សាលារៀន​ណត្សឡាញន៍ និង​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប គ្រប់​រូប ។ ​យើងទាំងអស់គ្នាសប្បាយចិត្តក្នុងការ​ចែក​រំលែក​អ្វី​ដែល​យើង​មាន រាប់ទាំង​ពេលវេលា ថវិកា ទេពកោសល្យ ព្រមទាំងភាពជាអ្នកដឹកនាំផង​ដែរ ។

ការ​ឧបត្ថម្ភ និង​ការបរិច្ចាគ​ពី​មាតាបិតា អ្នក​អាណាព្យាបាលសិស្ស​ និង​សិស្សានុសិស្ស នៃ​សាលារៀន​វ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ បាន​ផ្តល់​ជូន​ដល់​ជន​រង​គ្រោះ​​ទឹក​ជំនន់​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ និង​សម្រាល​ការ​លំបាក​ ​របស់​ពួក​គាត់ ។ យើង​នៅតែបន្តរួមចំណែកដល់ការ​អភិវឌ្ឍ​​ប្រទេស​កម្ពុជា​។

     ខ. ការ​ឧ​បត្ថម្ភ​សម្រាប់​អង្គ​ការ​ថ្ងៃ​ថ្មី

អង្គ​ការ​ថ្ងៃ​ថ្មី​ គឺ​ជា​ដៃ​គូ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប​ ។ អង្គការ​នេះ​ បាន​បញ្ជូន​សិស្ស​មករៀន​នៅ​សាលារៀន​ណត្សឡាញន៍​ទៀត​ផង ។

ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​ជា​កៅ​អី​-តុ​សិក្សា​​និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​សម្រាប់​បំពេញ​តម្រូវ​ការ​ខ្វះ​ខាត​របស់​អង្គ​ការ​ ។

     គ. Fun Run សម្រាប់PSE

នៅ​ថ្ងៃទី ១០ ខែធ្នូ​ ឆ្នាំ​២០១២ គម្រោង​Fun Runដែល​បាន​រៀប​ចំ​ឡើង​ដោយ​PSE និង​ឧបត្ថម្ភ​ដោយ​ធនាគារ Maruhan ជប៉ុន និង​ក្រុមហ៊ុន អង្គការ​ជាច្រើន​ទៀតរួម​ទាំង​WEGផង​ដែរ ។ បងស្រី Pettorino Sveyva មន្រ្តី​ស្វែង​រក​មូលនិធិ​នៃ​PSE បាន​មាន​ប្រសាសន៍​ថា​ PSEពិត​ជា​មាន​ការសប្បាយ​រីករាយ​ណាស់​ដែល​បាន​សហការ​ជាមួយ​WEG ហើយ​PSEពិត​ជា​ត្រូវ​ការWEG ដើម្បី​ជួយ​ដល់​កុមារ​ទាំង​នេះ ។

ជា​ការ​ពិត​ណាស់​ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប តែង​តែរួមចំណែកជា​មួយ​សង្គម​កម្ពុជា​ក្នុង​ការ​រក្សាធានា​សន្តិ​ភាព​ សុភមង្គល និងសុខដុមរម្យនាតាម​រយៈ​វិស័យ​អប់រំដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ។ យើង​មាន​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​នាំ​យក​នូវ​កញ្ចប់​មូលនិធិ​របស់​សាលារៀន​វ៉េស្ទឡាញន៍ សាលារៀន​ណត្សឡាញន៍ ដែលបានមកពីការចូលរួមរបស់មាតាបិតាសិស្ស ជូន​ដល់​PSEដើម្បី​ជួយ​បន្ត​ចក្ខុវិស័យ និង​បេសកកម្ម​របស់​PSEត​ទៅ​មុខ​ទៀត ។