បណ្ណាល័យចល័ត

ទំនួល​ខុសត្រូវ​រួម​ក្នុងសង្គម​ គឺ​ជា​ជំនឿ​រួម​ដែល​ ក្នុង​នាម​យើង ជា​ក្រុមហ៊ុន ឬស្ថាប័នមួយ​ ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​​របស់​ខ្លួនទាំង​សង្គម ក្រម​សីលធម៌ និង​បរិស្ថាន ។ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មិន​ត្រឹម​តែ​ផ្តល់​សេវាកម្ម​អប់​រំមួយប្រកបដោយ​គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និង​ភាពជា​អ្នក​ដឹក​នាំប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំង​ផ្តល់​ការ​អប់​រំ​ដល់​កុមារក្នុង​សហគមន៍​ក្រី​ក្រ​តាមរយៈ​បណ្ណាល័យ​ចល័ត ។ យើង​បង្កើត​សកម្មភាព​នេះ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់យល់ដឹងអំពី​សារសំខាន់​នៃ​ការ​អាន​សៀវភៅ​ដែល​ជា​ប្រភព​នៃ​ចំណេះដឹង​ និង​ការ​លើក​កម្ពស់​ការ​អប់​រំសុខភាព​សាធារណៈ ។ ក្នុង​ឆ្នាំ ២០១៣ កុមារ​ប្រមាណ​ជាង ៣០០០នាក់​ បាន​ទទួល​ការ​តម្រង់​ទិស​អំពី​ “ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ការ​សៀវភៅ​អប់រំ និង​ហេតុអ្វី​បាន​ជា​យើង​ត្រូ​វ​ថែរក្សា​ខ្លួន​ប្រាណ” ។