សាលារៀន​ណត្សឡាញន៍

សាលារៀនណត្សឡាញន៍ ត្រូវបានបង្កើត​ឡើងក្នុង​ឆ្នាំ២០០៨ ក្រោមគំនិត​ផ្តួចផ្តើម​របស់លោក ប៉ិច បូឡែន ដែលធ្លាប់មាន​បទពិសោធន៍ ក្នុង​ការ​គ្រប់​គ្រង និងដឹកនាំ​សាលារៀនជាតិ និងអន្តរជាតិ​ជាង​១០ឆ្នាំ និងបច្ចុប្បន្នជាប្រធាន វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ រួមជាមួយនឹងការឧបត្ថម្ភគាំទ្រ​ជាហិរញ្ញវត្ថុ សម្ភារៈ និងស្មារតី​ពី​បញ្ញវ័ន្តខែ្មរមួយក្រុម ដែលបានទទួល​ការសិក្សា​នៅក្រៅប្រទេស ហើយមានឆន្ទៈ ចង់ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងទិសដៅលើកកម្ពស់​វិស័យអប់រំ និងអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដើម្បីឈានទៅ​កាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ។

សាលារៀនណត្សឡាញន៍ អនុវត្តកម្មវិធីអប់រំ ចំណេះទូទៅខែ្មរតាម​ស្តង់ដារ គុណភាព​របស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និង​អនុវត្ត​កម្មវិធី​អប់រំ​​ភាសាអង់គេ្លស តាមកម្មវិធីសិក្សាអាមេរិកាំង កម្មវិធីអប់រំ​ខែ្មរចាប់ពី កម្រិតមតេ្តយ្យសិក្សាដល់ថ្នាក់ទី១២ ចំណែក​ឯ​កម្មវិធី​ភាសា​អង់គេ្លស​មានពីកម្រិតមតេ្តយ្យ ដល់កម្រិតខ្ពស់ ។ សាលារៀនបានរៀបចំសេវាគាំទ្រជាច្រើន ដែល​ជួយ​ជំរុញ​​គាំទ្រដល់ការសិក្សា របស់សិស្ស​គ្រប់​រូប​រួមមាន​បន្ទប់​​រៀន​មានម៉ាស៊ីនត្រជាក់ បណ្ណាល័យ​ស្រាវ​ជ្រាវ បន្ទប់កុំព្យូទ័រ អាហារដ្ឋាន ទីធ្លា និងឧបករណ៍​កម្សាន្ត បន្ទប់វីដេអូ និងបន្ទប់ពិនិត្យសុខភាព លើស​ពី​នេះ​ទៅ​ទៀត សាលារៀនណត្សឡាញន៍ ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​បនែ្ថម​ដូចជា សិល្បៈ គំនូរ តន្រ្តី ទស្សនកិច្ចសិក្សា​ស្រាវជ្រាវ​សម្រាប់​ការទទួល​បាន​​បទពិសោធន៍​ជាក់ស្តែង ។ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​សម្រាប់​សិស្សានុសិស្ស​សាលារៀន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ ទំនាក់ទំនង រវាង​សាលារៀន និងមាតាបិតា ឬ​អាណាព្យាបាល និង​មជ្ឈដ្ឋាន​ក្នុង​សង្គម រៀងរាល់​ដំណាច់​វគ្គ ឬ​ឆមាស​សិក្សា សាលារៀន​នឹង​បញ្ជូន​របាយការណ៍សិក្សា​ជូន​មាតាបិតា ឬ​អាណាព្យាបាល ដើម្បី​ឲ្យបាន​ជ្រាប​ពី​លទ្ធផល​នៃការសិក្សា វត្តមាន និង​បម្រែបម្រួល​នានា​របស់​សិស្ស ។ ការ​ជួប​ប្រជុំ​ពិភាក្សា​យោបល់​គ្នា​រវាង សាលារៀន និង​អាណាព្យាបាល​នឹង​ត្រូវ​បាន​រៀបចំ​ឡើង ២ដងក្នុង១ឆ្នាំ ជាពិសេស​ទៅ​ទៀត​នោះ ជារៀងរាល់ឆ្នាំ ។ លើសពីនេះ​ទៅ​ទៀត​សាលារៀនណត្សឡាញន៍​នឹងបរិច្ចាក ប្រាក់ចំណេញមួយផែ្នក សម្រាប់​រួម​ចំណែក​​អភិវឌ្ឍ វិស័យអប់រំ សេវាសុខភាព និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់ឃុំ-សង្កាត់ ដែល​សាលារៀន​ឈរ​ទីតាំង។

branch address