ការងារសង្គមកិច្ច
ក្រោមការផ្តួចផ្តើម និងដឹកនាំពីក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ការងារសង្គមកិច្ចគឺជាការងារអាទិភាព និងជាសកម្មភាពមួយដ៏រស់រវើកសំដៅសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល ដៃគូពាណិជ្ជកម្មដើម្បីកាត់បន្ថយ និងជួយសម្រួលការលំបាកក្នុងសហគមន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍គឺជាសាលារៀនឯកជនឈានមុខគេ ក្នុងការចូលរួមធ្វើការងារសង្គម ដោយមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បុគ្កលិកគ្រប់ផ្នែក និងសហគមន៍ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ប្រកបដោយសុភមង្គល និងសុខដុមរម្យនា តាមរយៈវប្បធម៌ នៃការចែករំលែក ដែលជាគំរូមួយដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសសម្រាប់សិស្សានុសិស្សដែលសិក្សានៅសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។
គេសង្កេតឃើញថា សិស្សានុសិស្សដែលកំពុងសិក្សានៅសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ តែងតែមានការសប្បាយរីករាយ និងសកម្មក្នុងការចូលរួមសកម្មភាពមនុស្សធម៌ដូចជាការចុះសាកសួរសុខទុក្ខ ចែករំលែកទេពកោសល្យ ពេលវេលា ព្រមទាំងបរិច្ចាគនូវធនធានផ្ទាល់ខ្លួនចំពោះសហគមន៍ ។ ការផ្តួចផ្តើមទាំងអស់នេះ គឺជាគន្លឹះដើម្បីអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគតជាមួយនឹងគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ ។
ប្រសិនបើគ្មានជំនួយ និងការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល អង្គការ និងដៃគូពាណិជ្ជកម្មទេនោះ យើងមិនអាចសម្រេចបានរាល់សមិទ្ធិផលទាំងនេះបានទេ ។ គម្រោងទាក់ទងនឹងទំនួលខុសត្រូវរួមក្នុងសង្គម ដែលសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បានធ្វើកន្លងមក មានដូចខាងក្រោម៖
- លើកកម្ពស់យល់ដឹងអំពីបញ្ហាសុខភាព និងបរិស្ថាន
- លើកកម្ពស់តម្លៃនៃការរស់នៅ
- លើកកម្ពស់សុវត្ថិភាពចរាចរណ៍
- សិទ្ធិ និងទំនួលខុសត្រូវកុមារ និងយុវជនក្នុងសង្គម
- ការលើកកម្ពស់ការយល់ដឹងពីយែនឌ័រ
សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បង្កើតកម្មវិធីទាំងអស់នេះក្នុងស្មារតីផ្តល់ជំនួយបន្ថែមមិនមែនគ្រាន់តែសម្រាប់សិស្សានុសិស្សរបស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនួយបន្ថែមមានទាំងជំនួយស្មារតី និងរូបវន្តដល់ជនក្រីក្រ និងបំពេញតម្រូវការមួយចំនួនដល់សហគមន៍ ។ ក្នុងន័យនេះ យើងអាចសន្និដ្ឋានបានថា សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បាននឹងកំពុងចូលរួមចំណែកដល់ការការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា ។