Memorandum of Understanding with ACLEDA Institute of Business – June 14, 2018

នារសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ​ ២០១៨ នេះ ក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន គ្រុប និង វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការផ្ដល់សេវាអប់រំ និង អត្ថប្រយោជន៍ដល់សិស្ស សាលារៀនវ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ជំនាន់ក្រោយ។ ជាមោទនភាពរបស់ក្រុមហ៊ុន វ៉េស្ទឡាញន៍អេឌ្យូខេសិន គ្រុប ដែលបានសហការជាមួយ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងការផ្តល់ឱកាសបន្ថែម និង ការជួយជ្រោមជ្រែង ដល់ សិស្សានុសិស្ស វ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ក្នុងការបោះជំហានទីមួយចូលក្នុងការសិក្សាថ្នាក់ឧត្តម។

គួរបញ្ជាក់ដែរថា ជានិច្ចកាល ក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន គ្រុប តែងតែយកចិត្តទុកដាក់លើការសិក្សាក៏ដូចជាពង្រឹងគុណភាព និង បរិក្ខារសិក្សាដើម្បីឱ្យសិស្សទាំងអស់ទទួលបាននូវការអប់រំមួយដែលមានស្តង់ដារ និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន។

 

On the 14th of June, 2018, Westline Education Group and ACLEDA Institute of Business signed a joined Memorandum of Understanding for the purpose of providing more educational services and benefits to the Westline and Northline students. WEG is very proud of this cooperation which would bring opportunities and assistance that our students need to set their first steps in the higher education.

Westline Education Group always pays close attention to the students’ study process and quality enhancement so that they can enjoy the best education possible and be able to compete on the international stage.